ប្រទេសកាណាដាបានប្រកាសផ្តល់ថវិកា ៣៥០លានដុល្លារកាណាដា ឬប្រហែល ២៦៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការជំរុញរបស់ឧស្សាហកម្មអាកាសចរណ៍ ឆ្ពោះទៅរកការបំភាយកាបូនសូន្យ។
រដ្ឋមន្ត្រីឧស្សាហកម្មកាណាដា លោក ហ្វ្រេនស័រ ហ្វីលីព ឆេមភែន នៅថ្ងៃចន្ទនេះ បានប្រកាសផ្តល់ថវិកា ៣៥០លានដុល្លារកាណាដា ឬប្រហែល ២៦៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការជំរុញរបស់ឧស្សាហកម្មអាកាសចរណ៍ ឆ្ពោះទៅរកការបំភាយកាបូនសូន្យ។ លោក ឆេមភែន បានធ្វើសេចក្តីប្រកាសផ្តល់មូលនិធិនេះ នៅពេលចូលរួមក្នុងកម្មវិធីពិព័រណ៌វិស័យអាកាសចរណ៍ “Paris Air Show” ហើយមានការសាទរពីក្រុមហ៊ុនកាណាដាជាច្រើន។