Alynana Media Cambodia
Icon Collap
clinic narit

ស្ពានភ្ជាប់កោះពេជ្រ-កោះនរា សាងសង់បានជាង៨០%ហើយ ខណៈគម្រោងសាងសង់នឹងត្រូវបញ្ចប់នៅត្រឹមខែវិច្ឆិកា

Media LNN | Jun 20, 2023
ស្ពានភ្ជាប់កោះពេជ្រ-កោះនរា សាងសង់បានជាង៨០%ហើយ ខណៈគម្រោងសាងសង់នឹងត្រូវបញ្ចប់នៅត្រឹមខែវិច្ឆិកា
Clinic narith

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ចេញពីកោះពេជ្រ ភ្ជាប់តំបន់កោះនរា សាងសង់សម្រេចបានប្រមាណ ៨០ភាគរយហើយ ខណៈដែលគម្រោងនេះ គ្រោងបញ្ចប់នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។0a3b05d9751d289d63469106608eb42a-219

ស្ពានថ្មីមួយខ្សែនេះ នឹងដើរតួនាទីសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋ ដោយអាចឆ្លងពីតំបន់កោះនរា ទៅកាន់តំបន់អភិវឌ្ឍន៍កោះពេជ្រ ដែលនឹងធ្វើឱ្យរំហូរចរាចរណ៍នៅភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពប្រសើរឡើងនៅពេលខាងមុខ ខណៈបច្ចុប្បន្នកំពុងប្រឈមនឹងការកកស្ទះចរាចរណ៍ជាប្រចាំថ្ងៃ ពិសេសរៀងរាល់ពេលព្រឹក និងពេលល្ងាច។

សូមបញ្ជាក់ថា ស្ពានតភ្ជាប់ពីកោះពេជ្រ-កោះនរា ត្រូវបានបើកការដ្ឋានដំណើរការសាងសង់កាលពីខែតុលា ឆ្នាំ២០២០។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០ម៉ែត្រ និងត្រូវចំណាយថវិកាចំនួន ៣៨លានដុល្លារ៕

11-IMG_6459-9071e40801946a758b5ec25903276459a3-26