ប្រទេសសិង្ហបុរីទទួលបានចំណាត់ថ្នាក់លេខ ១០ ដំបូងជាសកលចុងក្រោយបង្អស់របស់ Startup Genome ក្នុងចំណោមប្រទេសដែលមានបណ្តាញអាជីវកម្មច្រើន។
យោងតាម Startup Genome ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាគោលនយោបាយផ្តោតលើការវាស់ស្ទង់ភាពជោគជ័យនៃប្រព័ន្ធអេកូឡូស៊ីអាជីវកម្មបានឲ្យដឹងថា សិង្ហបុរីកំពុងជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោក និងលេខ ៣ នៅអាស៊ី នៅពីក្រោយទីក្រុង Tel Aviv (ដែលជាទីប្រាំនៅទូទាំងពិភពលោក) និងទីក្រុងប៉េកាំង (ដែលជាទីប្រាំពីរនៅទូទាំងពិភពលោក) ចំពោះការមានខ្សែចង្វាក់ក្រុមហ៊ុនពាណិជ្ជកម្មច្រើនក្នុងប្រទេស។ ចំណាត់ថ្នាក់គឺទទួលបានដោយផ្អែកលើកត្តាសំខាន់ៗដូចជាការអនុវត្ត ការឈានដល់ទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃបុគ្គលិកនិយោជិក។
នៅក្នុងអាហារពេលល្ងាចមួយកាលពីថ្ងៃព្រហស្បតិ៍ដែលរៀបចំដោយ Action Community for Entrepreneurship Singapore (ACE.SG) ដើម្បីអបអរសាទរការកើនឡើងនៃចំណាត់ថ្នាក់ពិភពលោករបស់សិង្ហបុរី រដ្ឋមន្ត្រីថាមពល និងជារដ្ឋមន្ត្រីទីពីរសម្រាប់ពាណិជ្ជកម្ម និងឧស្សាហកម្ម Tan See Leng បាននិយាយថា ឥឡូវនេះមានស្តេចក្រុមហ៊ុនចំនួន ៣១ ដែលមានទីស្នាក់ការនៅទីនេះ ច្រើនជាង ពាក់កណ្តាលដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមកទៅទៀត។ ដោយគូសបញ្ជាក់ពីរបៀបដែលការចាប់ផ្ដើមអាជីវកម្មផ្តល់គំរូអាជីវកម្មដែលរំខាន និងជាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច លោកបណ្ឌិត Tan បាននិយាយថា “ពួកគេក៏រួមចំណែកដល់ ចក្ខុវិស័យ និងអាទិភាពជាតិ របស់សិង្ហបុរីផងដែរ”។
បច្ចុប្បន្នប្រទេសសិង្ហបុរីគឺជាប្រទេសដែលមានក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាប្រមាណ ៤០០០ និងកន្លែង ក្រុមហ៊ុនបែបជា Business incubator (ការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង និងការិយាល័យ) ចំនួន ២០០។ វាក៏ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១៥ របស់ពិភពលោកសម្រាប់ភាពស្តុកស្តមនៃប្រភពថវិកាសម្រាប់ប្រើក្នុងកម្មវិធី និងគម្រោងអាជីវកម្មផ្សេងៗផងដែរ។នេះបើយោងតាម Startup Genome ៕