Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ហ៊ុន សែន បង្ហើបទីតាំង ២ ដែលអាចមានប្រេងកាតនៅកម្ពុជា បន្ទាប់ពីតំបន់សមុទ្រ

Media LNN | Jun 21, 2023
សម្ដេចតេជោ ហ៊ុន សែន បង្ហើបទីតាំង ២ ដែលអាចមានប្រេងកាតនៅកម្ពុជា បន្ទាប់ពីតំបន់សមុទ្រ
Clinic narith

កម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ដូចជាព្រៃឈើ រ៉ែមាស រ៉ែត្បូង រ៉ែដែក និងធនធានរ៉ែសំខាន់មួយចំនួនផ្សេងៗទៀត ជាពិសេសនោះគឺរ៉ែប្រេងកាតតែម្ដង។ ដោយសារកន្លងមកនេះ មានក្រុមហ៊ុនមួយបានធ្វើការវិនិយោគបូម និងចម្រាញ់ប្រេងកាត នៅក្នុងឈួងសមុទ្រកម្ពុជាផងដែរ តែត្រូវបានប្រកាសក្ស័យធនទៅវិញបន្ទាប់ពីប្រត្ដិបត្ដិការរយៈពេលប្រមាណ ៦ ខែ។ប៉ុនែ្ដក្រៅពីតំបន់សមុទ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីក៏បានលើកឡើងថា កម្ពុជាក៏អាចនឹងមានប្រេងកាតនៅតំបន់ដីគោក និងតំបន់បឹងទន្លេសាបផងដែរ គ្រាន់តែមិនទាន់សិក្សាឲ្យបានអស់តែប៉ុណ្ណោះ។ ខណៈទៅពេលខាងមុខសម្ដេចក៏សង្ឃឹមថា នឹងមានក្រុមហ៊ុនមកសិក្សាវិនិយោគលើការចម្រាញ់ប្រេងកាតនេះ។ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ នៅព្រឹកថ្ងៃទី១៩ ខែឧសភា សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា “សង្ឃឹមថា អនាគត កម្ពុជា អាចនឹងមានការវិនិយោគប្រេង។ ប្រេងនៅក្នុងតំបន់ទន្លេសាបក៏អាចមាន នៅក្នុងដីគោក ក៏អាចមាន នៅក្នុងទឹកសមុទ្រក៏អាចមាន គ្រាន់តែយើងមិនទាន់សិក្សាអស់តែប៉ុណ្ណោះ”។

សម្ដេចតេជោមានប្រសាសន៍បន្ដថា “កម្ពុជាក៏ធ្លាប់បានខួងយកប្រេងដែរ ប៉ុន្តែក្រុមហ៊ុនដែរធ្វើការខួង នោះនិយាយថា តិចពេក ដូច្នេះហើយទើបក្រុមហ៊ុននោះប្រកាសក្ស័យធន មិនអាចខួងបន្ដទៀតបាន”។

គួររំលឹកផងដែរថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានដំណើរការបូមប្រេងលើកដំបូងនៅកម្ពុជា ប៉ុន្ដែបានប្រកាសក្ស័យធនទៅវិញនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ពោលគឺប្រតិបត្ដិការបានរយៈពេលប្រមាណ ៦ ខែប៉ុណ្ណោះ៕