យោងតាមការចេញផ្សាយនៅលើផេកផ្លូវការ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង នៅមុននេះបន្តិចបានឱ្យដឹងថា “អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានអស់សុពលភាពសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានបន្តសុពលភាពសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧”។
ហេតុដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលត្រូវផុតកំណត់ក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣ ជ្រាបជាដំណឹងថា អត្តសញ្ញាណប័ណ្ណដែលផុតកំណត់ក្នុងឆ្នាំខាងលើនេះ នៅតែអាចប្រើការបានធម្មតាសម្រាប់ការបោះឆ្នោតប៉ុណ្ណោះ។គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕