គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទុនប្រមាណ១៧០០លានដុល្លារអាមេរិក រំពឹងថានឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ខាងមុខនេះ ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅថ្មីៗនេះ។
ឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា ដោយសារតែការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ននេះមានតម្លៃថ្លៃ ទើបរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសម័យប្រជុំកាលពីពេលថ្មីៗនេះ បានអនុម័តឱ្យសិក្សាគម្រោងព្រែកជីក គឺព្រែកជីកហ្វូណនតេជោ ដើម្បីដឹកទំនិញចេញពីទន្លេ ទៅកាន់សមុទ្រតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម ខណៈកំពង់ផែកំពតក៏កំពុងកសាងផងដែរ ។