Alynana Media Cambodia
Icon Collap
clinic narit

សហគមន៍សំបូរមានជ័យ រកចំណូលបានជាង១ពាន់លានរៀលក្នុងមួយឆ្នាំពីដំណាំស្លឹកគ្រៃ

Media LNN | Jun 26, 2023
សហគមន៍សំបូរមានជ័យ រកចំណូលបានជាង១ពាន់លានរៀលក្នុងមួយឆ្នាំពីដំណាំស្លឹកគ្រៃ
Clinic narith

បច្ចុប្បន្ននេះ សហគមន៍កសិកម្មនៅកម្ពុជាមានប្រមាណជាង ១ពាន់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ការចងក្រងសមាជិករបស់សហគមន៍កសិកម្មនីមួយៗ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាពកសិករមូលដ្ឋាន សេដ្ឋកិច្ចសង្គម និងរួមចំណែកថែរក្សាប្រពៃណីរបស់កសិករផងដែរ។

0a3b05d9751d289d63469106608eb42a-364

ជាក់ស្តែង សហគមន៍កសិកម្មសំបូរមានជ័យ ដែលស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងជោគជ័យខ្លាំងទៅលើដំណាំស្លឹកគ្រៃ ដោយអាចជួយលើកកម្ពស់ជីវភាពប្រជាកសិករអាស្រ័យផលពីដំណាំបានមួយកម្រិត ក៏ដូចជាជម្រុញដល់សេដ្ឋកិច្ចក្នុងសហគមន៍ទាំងមូលផងដែរ។

7e684d8e-35ac-4ab9-a215-306a89c83400-87

លោក ឆេង ថុង ជាប្រធានសហគមន៍សំបូរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាសហគមន៍ជាងរបស់លោកមានសមាជិកប្រមាណ ២០០ គ្រួសារ ដែលបាននិងកំពុងដាំស្លឹកគ្រៃទៅលើផ្ទៃដីប្រមាណជិត ១០០ ហិកតាឯណោះ។