Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញដំឡូងមី និងផលិតផលដំឡូងមី របស់ប្រទេសថៃនឹងធ្លាក់ចុះនៅឆ្នាំនេះ

Media LNN | Jun 27, 2023
ការនាំចេញដំឡូងមី និងផលិតផលដំឡូងមី របស់ប្រទេសថៃនឹងធ្លាក់ចុះនៅឆ្នាំនេះ
Clinic narith

(បាងកក)៖ ការនាំចេញដំឡូងមី និងផលិតផលដំឡូងមី របស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៩លានតោនក្នុងឆ្នាំនេះ ធ្លាក់ចុះពី ១១លានតោនកាលពីឆ្នាំមុន ដោយសារការថយចុះទិន្នផលក្នុងគ្រា ដែលមានគ្រោះរាំងស្ងួត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ដំឡូងមីនិងផលិតផលដំឡូងមី របស់ប្រទេសថៃមានតម្រូវការខ្ពស់។ លោកបន្តថា អតិថិជនមានបំណងទិញដំឡូងមីទាំងអស់ ដែលថៃមាន ប៉ុន្តែឆ្នាំនេះផលិតកម្មដំឡូងមីថៃ បានរងផលប៉ះពាល់ដោយសារស្ថានភាពរាំងស្ងួត។

លោក Ronnarong មានប្រសាសន៍ថា កសិករមួយចំនួនបានប្តូរទៅដាំអំពៅ ដែលជាលទ្ធផលតម្លៃដំឡូងមីទំនងជា នៅតែអំណោយផលពេញមួយឆ្នាំនេះ ដោយសារតម្រូវការជាប់លាប់ និងការផ្គត់ផ្គង់មានកម្រិត។

លោកបានណែនាំដល់កសិករកុំប្រញាប់ប្រមូលផលដំឡូងមី ដែលមានមើមតូចៗ ដែលមិនសមស្របសម្រាប់លក់ ក្នុងរយៈពេលតម្លៃខ្ពស់ ព្រោះអាចប៉ះពាល់ដល់គុណភាព។

ដំឡូងមីស្រស់ឥឡូវនេះមានតម្លៃ ៣.១-៣.៥៥បាតក្នុងមួយគីឡូក្រាម ដែលលើសពីតម្លៃធានាដែលមាន ២.៥បាតក្នុងមួយគីឡូក្រាម។

ក្នុងឆ្នាំ២០២២ ប្រទេសថៃបាននាំចេញផលិតផលដំឡូងមី និងដំឡូងមីសរុបចំនួន ១១លានតោន ដែលមានតម្លៃ ៤.៤ពាន់លានដុល្លារអាមេរិក (ប្រហែល ១៥២ពាន់លានបាត) កើនឡើង៦.៩% បើគិតពីបរិមាណ និងកើនឡើង ១១.២% បើគិតពីតម្លៃធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

សម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ ប្រទេសថៃបាននាំចេញដំឡូងមី និងផលិតផលដំឡូងមីចំនួន ៤.៧៣លានតោន ដែលមានតម្លៃ ១.៧ពាន់លានដុល្លារធ្លាក់ចុះ ២១% បើគិតបរិមាណ និងធ្លាក់ចុះ១៩% បើគិតពីតម្លៃធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមលោក Ronnarong តម្លៃដំឡូងមីចំណិតមានតម្លៃ ២៦៥ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ៧% ធៀបនឹងឆ្នាំមុន ដោយសារប្រទេសចិនបានកាត់បន្ថយការទិញសម្រាប់ការផលិតគ្រឿងស្រវឹង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕