Alynana Media Cambodia
Icon Collap
clinic narit

តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន

Media LNN | Jun 28, 2023
តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន
Clinic narith

ឧត្តមសេនីយ៍ឯក Lin Wen-huang ប្រធានផ្នែកផែនការប្រយុទ្ធ របស់ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារទី២៧ខែមិថុនាថា ទីក្រុងតៃប៉ិ សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបាញ់នាវាចម្បាំងនិងយន្តហោះរបស់ចិន ប្រសិនបើពួកគេចូលមកក្នុងដែនទឹករង្វង់២២គីឡូម៉ែត្រនៃកោះនេះ។

sbm-gAk-IfdpS9szZ8LoNvei9-3ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ជាប្រចាំអំពីសកម្មភាពរបស់នាវាចម្បាំងនិងយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជិតកោះនេះ ហើយកាលពីថ្ងៃសៅរ៍ យន្តហោះយោធាចិនចំនួន៨គ្រឿង បានឆ្លងកាត់នូវអ្វីដែលគេហៅថា “ខ្សែបន្ទាត់កណ្តាល” នៃច្រកសមុទ្រតៃវ៉ាន់ ហើយត្រូវបានគេប្រទះឃើញនៅរង្វង់ចម្ងាយ៤៤គីឡូម៉ែត្រពីកោះនេះ។

លោក Lin គូសបញ្ជាក់ថា “ប្រសិនបើភាគី PLA នៅតែមិនអើពើនឹងការព្រមានរបស់យើង ហើយបន្តសម្រុកចូលមកក្នុងដែនអាកាសនិងដែនសមុទ្ររបស់យើងនោះ យើងនឹងវាយបកទៅខ្លាំងក្លា ដើម្បីការពារសន្តិសុខជាតិ”។តៃវ៉ាន់ បានគ្រប់គ្រងដោយខ្លួនឯង ចាប់តាំងពីឆ្នាំ១៩៤៩មក ប៉ុន្តែទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាខេត្តរបស់ខ្លួន។ 

លើសពីនេះ​ ចិនប្រឆាំងរាល់ទំនាក់ទំនងបរទេសផ្លូវការជាមួយទីក្រុងតៃប៉ិ ហើយចាត់ទុកអធិបតេយ្យរបស់ចិនលើកោះនេះថា ជាអ្វីដែលមិនអាចប្រកែកបាន។0a3b05d9751d289d63469106608eb42a-407

ភាពតានតឹងចុងក្រោយបំផុតនៅជុំវិញកោះតៃវ៉ាន់ បានកើតឡើងកាលពីខែមេសា បន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen ជួបជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy។

ទីក្រុងប៉េកាំង បានឆ្លើយតបដោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលបីថ្ងៃ នៅជិតកោះនេះ នៅក្នុងអ្វីដែលខ្លួនហៅថាជាការព្រមាន ដល់ក្រុមផ្តាច់ខ្លួនតៃវ៉ាន់និងមហាអំណាចបរទេស៕