ភាពតានតឹងនៅជាយក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីប៉ូលិសបានសម្លាប់អ្នកបើកបរវ័យជំទង់។
បន្ទាប់ពីប៉ូលិសបារាំងសម្លាប់ក្មេងជំទង់ ដែលរត់គេចពីការបញ្ឈប់ចរាចរណ៍ កំហឹងក៏បានផ្ទុះឡើង ខណៈកម្លាំងអនុវត្តច្បាប់ត្រូវបានដាក់ពង្រាយ នៅតំបន់ ណានតឺរ៉េ (Nanterre)។
ប៉ូលិសបារាំង កាលពីថ្ងៃអង្គារ បានសម្លាប់ក្មេងជំទង់ អាយុ ១៧ឆ្នាំម្នាក់ ដែលមិនព្រមឈប់សម្រាប់ការត្រួតពិនិត្យចរាចរណ៍ នៅខាងក្រៅទីក្រុងប៉ារីស។ កងកំលាំងចល័តចំនួនពីរត្រូវបានដាក់ពង្រាយនៅតំបន់ជាយក្រុងភាគខាងលិច កាលពីយប់ថ្ងៃអង្គារ។
ព្រះរាជអាជ្ញាបាននិយាយថា ក្មេងប្រុសអាយុ ១៧ ឆ្នាំរូបនេះកំពុងបើកបរក្នុងរថយន្តមួយគ្រឿង នៅជាយក្រុងប៉ារីស ភាគខាងលិច កាលពីព្រឹកថ្ងៃអង្គារ ស្រាប់តែប៉ូលីសបានបញ្ឈប់រថយន្ត ពីបទបំពានច្បាប់ផ្លូវជាច្រើន។ ប្រភព