កំពង់ផែស្វយ័តភ្នំពេញ( PPAP ) ប្រកាសប្រាក់ចំណេញសុទ្ធរបស់ខ្លួនក្នុងរយៈពេលបីខែឆ្នាំ ២០២៣ធ្លាក់ចុះ ៤៨, ៥២ភាគរយ គិតជាទឹកចំនួន ៩, ៧៣ ពាន់លានរៀល ពោលគឺធ្លាក់ចុះពីទឹកប្រាក់ ១៨,៩០ ពាន់រៀលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសទីមួយក្នុងឆ្នាំ ២០២៣ ឈានដល់ ៣០,៧៦ ពាន់លាន
រៀល ធ្លាក់ចុះ ១៥,២៥ ភាគរយពី ៣៦,២៩ ពាន់
លានរៀលកាលពីឆ្នាំមុន។លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ PPAP មានប្រសាសន៍ថា៖ « សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ប្រាក់ចំណូលសរុបមានចំនួន ៣០,៧៦ ពាន់លានរៀល (៧,៥៣២,១៥៥ ដុល្លារ) និងសម្រេចបាន ១៧,៦៣ ភាគរយនៃផែនការក្នុងឆ្នាំ ២០២៣ ហើយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២ ថយចុះ ៥,៥៣ ពាន់លានរៀល ( ១,៤០១,០២៥ ដុល្លារ) ឬ -១៥,២៥ ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ មានចំនួន ៧,៩៤ ពាន់លានរៀល ( ១,៩៤៧, ៩៣៧ដុល្លារ) និងឈានដល់ ១១,៩២ភាគរយនៃផែនការឆ្នាំ ២០២៣ ហើយបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២២ ថយចុះចំនួន ៦,៤៣ ពាន់លានរៀល ( ១,៥៩៣,៦៤៤ដុល្លារ) ឬ – ៤៤,៧១ ភាគរយ។
កាលពីសប្តាហ៍មុន ចំណតផែរណបពហុបំណងថ្មីចំនួនពីរ របស់កំពង់ផែស្វយ័តភ្នំពេញ និងផ្តល់ឱកាសដល់អ្នកដឹកជញ្ជូន អាចដឹកជញ្ជូនពីតំបន់ ដែលមានសក្តានុពល ដឹកត្រង់ទៅកាន់កំពង់ផែស្វយ័តភ្នំពេញ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន និងផ្តល់សេវាកម្មដឹកជញ្ជូនកាន់តែប្រសើរ ជាពិសេសអាចបញ្ចេញទំនិញបានលឿន។
លោក ហ៊ឺ បាវី មានប្រសាសន៍ថា ចំណតផែរណបពហុបំណងថ្មីចំនួនពីរនេះ នឹងផ្តល់ឱកាសឱ្យបងប្អូនអាចមកទទួលធ្វើការដឹកជញ្ជូនទំនិញពីតំបន់ដែលមានសក្តានុពលដូចជា លើផ្នែកកសិកម្ម និងឧស្សាហកម្មជាដើម ដោយការដឹកជញ្ជូននេះ គឺអាចដឹកជញ្ជូនត្រង់មកកាន់កំពង់ផែស្វយ័តភ្នំពេញ ចំណតផែកុងតេន័រថ្មី LM17 ដោយមិនចាំបាច់ធ្វើការលើកដាក់ម្តងទៀតនោះឡើយ ជាពិសេសអាចបន្តការដឹកជញ្ជូនទៅប្រទេសវៀតណាម ដែលជាកំពង់ផែឆ្លងកាត់ នឹងទៅកំពង់ផែទិសដៅផ្សេងៗទៀតបានយ៉ាងងាយស្រួល។
លោកបន្ថែមថា កំពង់ផែនេះដែរ គឺមានបំណង ធ្វើយ៉ាងណាផ្តល់សេវាកម្មដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព មានន័យថា ជាការដឹកជញ្ជូនត្រង់ ហើយផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់អាចបញ្ចេញទំនិញបានលឿន និងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនជាដើម
លោកបន្តទៀតថា ជុំវិញការដឹកជញ្ជូននេះ ទោះបីមានការលើកទំនិញពីរដង សម្រាប់យកទៅស្កេននៅកំពង់ផែ ស្វយ័តភ្នំពេញ ចំណតផែកុងតឺន័រថ្មី LM17 ក៏មិនមានគិតថ្លៃសេវាបន្ថែមនោះដែរ ដែលជួយដល់អ្នកដឹកជញ្ជូន ដល់ម្ចាស់ចម្ការ សម្រួលដល់អ្នកនាំចេញ និងកសិករ ៕