Alynana Media Cambodia
Icon Collap
clinic narit

ការរញ្ជួយដីកម្រិត ៤,៥ រ៉ិចទ័រ នៅក្នុងភាគខាងជើងនៃប្រទេសថៃ

Media LNN | Jun 29, 2023
ការរញ្ជួយដីកម្រិត ៤,៥ រ៉ិចទ័រ នៅក្នុងភាគខាងជើងនៃប្រទេសថៃ
Clinic narith

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា ប្រជាជនអាចមានអារម្មណ៍ញ័រខ្លាំងនៅភូមិ Pailom ស្រុក Bang Krathum ក្នុងខេត្ត Phitsanulok (ប្រទេសថៃ) នៅម៉ោង 00:17 នាទី ថ្ងៃទី 29 ខែមិថុនា។យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ គ្រោះរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័រ

បានវាយប្រហារខេត្ត Phitsanulok ចម្ងាយប្រហែល ៤០០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកក កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឈានចូលថ្ងៃទី២៩ខែមិថុនា ជាមួយនឹងចំណុចកណ្តាលដែលមានជម្រៅត្រឹមតែ៥គីឡូម៉ែត្រប៉ុណ្ណោះ។
បន្ទាប់មកនៅម៉ោង 0:37នាទី នាយកដ្ឋានសង្កេតការណ៍រញ្ជួយដីនៃនាយកដ្ឋានឧតុនិយមនៃប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយនិយាយថា ការរញ្ជួយដីកម្រិត 4.5រុិចទ័របានកើតឡើងនៅខេត្ត Phitsanulok។
នាយកដ្ឋានបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅក្នុងអនុតំបន់ Pailom និងក្នុងជម្រៅ ៥ គីឡូម៉ែត្រ។ ក្រៅពីនេះ ការរញ្ជួយដីក៏មាននៅខេត្តជិតខាងដូចជា Phichit និង Kamphaeng Phet ផងដែរ។
ខែមិថុនានេះ បានកត់ត្រាការរញ្ជួយដីជាច្រើននៅអាស៊ីអាគ្នេយ៍។ ថ្មីៗនេះ កាលពីថ្ងៃទី19 ខែមិថុនា ការរញ្ជួយដីកម្រិត 5.1 រុិចទ័របានអង្រួនភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល 112 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Pyapon ក្នុងតំបន់ Ayeyarwady ។
កាលពីថ្ងៃទី 15 ខែមិថុនា គ្រោះរញ្ជួយដីកម្រិត 6.5 រុិចទ័របានវាយប្រហារកោះ Mindoro របស់ហ្វីលីពីន។ សាក្សីបាននិយាយថា ការរញ្ជួយអាចមាននៅក្នុងរដ្ឋធានីម៉ានីល និងខេត្តជិតខាង។
កាលពីថ្ងៃទី៤ ខែមិថុនា គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ នៅព្រឹកថ្ងៃដដែលនោះ ខេត្ត Maluku នៅភាគខាងកើតប្រទេសក៏ត្រូវបានរញ្ជួយដោយគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រផងដែរ៕