Alynana Media Cambodia
Icon Collap
clinic narit

រូបិយប័ណ្ណយ័នចិន ឈានដល់កម្រិតខ្ពស់បំផុតនៅខែឧសភា ក្នុងប្រតិបត្តិការ SWIFT

Media LNN | Jun 29, 2023
រូបិយប័ណ្ណយ័នចិន ឈានដល់កម្រិតខ្ពស់បំផុតនៅខែឧសភា ក្នុងប្រតិបត្តិការ SWIFT
Clinic narith

 

 

ភាគហ៊ុននៃរូបិយប័ណ្ណយ័នចិនក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិតាមរយៈប្រព័ន្ធ SWIFT មានចំនួនសរុប ២.៥៤ ភាគរយនៅក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែមករា ឆ្នាំ២០២២ មក ។photo_2023-06-12_07-46-59-32

កាលពីខែមករាឆ្នាំ ២០២២ ភាគហ៊ុននៃប្រាក់យ័នក្នុងប្រតិបត្តិការ SWIFT គឺមាន ៣.២ ភាគរយ ខណៈនៅក្នុងខែឧសភា ឆ្នាំ ២០២៣ នេះ វាបានកើនឡើង ០.២៥ ភាគរយ បើប្រៀបធៀបនឹងខែមុនៗ ។

ដោយឡែក ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណជួញដូរដ៏សំខាន់ក្នុងខែឧសភា មាន ៤២.៦ ភាគរយ ទោះបីជាភាគហ៊ុនរបស់ប្រាក់នេះបានធ្លាក់ចុះ ០.១១ ភាគរយ បើប្រៀបធៀបនឹងខែមេសាក៏ដោយ ។ចំណែក​ប្រាក់​អឺរ៉ូ​វិញ មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​គួរ​ឲ្យកត់​សម្គាល់ឡើយ​ក្នុង​ខែ​ឧសភា ដោយ​បាន​ធ្លាក់​ចុះ​បន្តិច​បន្តួចប៉ុណ្ណោះ​គឺ ០.០៤ ​ភាគ​រយ​ មក ៣១.៧ ភាគរយ ។photo_2023-06-15_09-12-44-11

គួរឲ្យដឹងថា SWIFT គឺជាប្រព័ន្ធធនាគារអន្តរជាតិសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់ដែលពាក់ព័ន្ធនឹងអង្គការហិរញ្ញវត្ថុធំៗចំនួន ១១,០០០ នៅទូទាំងពិភពលោក ៕