Alynana Media Cambodia
Icon Collap
clinic narit

តំបន់អភិវឌ្ឍន៍ ២៣០កន្លែងរបស់ចិនបានទាក់ទាញក្រុមហ៊ុនបរទេសរហូតដល់៣ម៉ឺនក្រុមហ៊ុន

Media LNN | Jun 30, 2023
តំបន់អភិវឌ្ឍន៍ ២៣០កន្លែងរបស់ចិនបានទាក់ទាញក្រុមហ៊ុនបរទេសរហូតដល់៣ម៉ឺនក្រុមហ៊ុន
Clinic narith

ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិ របស់ប្រទេសចិន បានទាក់ទាញក្រុមហ៊ុនដែលផ្តល់មូលនិធិពីបរទេសជាង៣ម៉ឺនក្រុមហ៊ុន នៅក្នុងតំបន់អភិវឌ្ឍន៍ចំនួន២៣០។ តំបន់អភិវឌ្ឍន៍ទាំងនេះស្ថិតនៅតាម ៣១ ខេត្ត ហើយប្រមូលផ្តុំសហគ្រាសសរុបជាង ៤ លាន។

កាលពីឆ្នាំមុន តំបន់អភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិទាំងនេះ បានបង្កើតអត្រាផលិតកម្មនៅក្នុងស្រុកសរុបប្រមាណជា ១៥ ទ្រីលានយ័ន ឬប្រហែលជាជាង ២ ទ្រីលានដុល្លារ កើនឡើងដល់ទៅ១១៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៣ កន្លងមក។

តំបន់អភិវឌ្ឍន៍ទាំងនេះបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់សមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសចិនទៅក្នុងប្រព័ន្ធឧស្សាហកម្មពិភពលោក។

លោក ចេន ជុនជៀង (Chen Chunjiang) ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានថ្លែងក្នុងព្រឹត្តិការណ៍លើស្ទួយតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាកាលពីថ្ងៃអង្គារនោះថា ប្រទេសចិននឹងពិចារណាកាត់បន្ថយបន្ថែមទៀតនូវចំណុចអវិជ្ជមានដែលក្រុមហ៊ុនវិនិយោគបរទេសបានជួបប្រទះ ហើយពង្រឹងប្រតិបត្តិការវិស័យសេវាកម្មទំនើប។

លោកបានអះអាងថា ប្រទេសចិននឹងបង្កើនការគាំទ្រផ្នែកគោលនយោបាយ ដើម្បីលើកកម្ពស់ការបង្កើតថ្មី និងធ្វើឲ្យប្រសើរឡើងនូវតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិ។

នៅក្នុងពេលនេះ ចិនកំពុងតែជំរុញដំណើរការសេដ្ឋកិច្ចឌីជីថល វិស័យបរិស្ថាននិងកាបញ្ចេញកាបូនទាប ព្រមទាំងយានយន្តប្រើថាមពលថ្មី។ ចិនកំពុងតែរៀបចំកសាងវេទិកាទំនាក់ទំនងសម្រាប់សហគ្រាសដែលផ្តល់មូលនិធិពីបរទេស និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ៕