នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី ។
កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើសេចក្តីព្រាងនៃ ចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ ដែលនឹងក្លាយជា សហគមន៍មួយដ៏រឹងមាំ ឈានមុខ មានភាពកលៀវក្លា ហើយប្រមូលផ្តុំលើប្រជាជន។
តំណាងពីប្រទេស ទីម័រខាងកើត ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ម្រាប់ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ក្នុងឋាន:ជាអ្នកសង្កេតការណ៍ ។