ប្រទេសចិន កំពុងស្ថិតក្នុងដំណាក់កាលនៃការទិញទំនិញឧស្ម័នធម្មជាតិដ៏ច្រើនលើសលប់ហើយក្រុមមន្ត្រីមានការសាទរចំពោះអ្នកនាំចូលក្នុងការបន្តកិច្ចព្រមព្រៀងនាំចូលដ៏ច្រើន សូម្បីតែបន្ទាប់ពីវិបត្តិថាមពលពិភពលោកបានធូរស្រាលក៏ដោយ។
រដ្ឋាភិបាលនៅតែបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នគ្រប់គ្រងដោយរដ្ឋក្នុងការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងហើយថែមទាំងវិនិយោគលើមធ្យោបាយនាំចេញដើម្បីជំរុញសន្តិសុខថាមពលរហូតដល់ពាក់កណ្តាលសតវត្សនេះ។ នេះបើយោងសារព័ត៌មាន Bloomberg ដែលដកស្រង់ពីប្រភពស្និទ្ធជាមួយអ្នកធ្វើគោលនយោបាយថាមពលជាតិ។
ប្រទេសចិនកំពុងស្ថិតនៅលើផ្លូវក្លាយជាប្រទេសនាំចូលឧស្ម័នធម្មជាតិរាវលំដាប់កំពូលរបស់ពិភពលោកនៅឆ្នាំ២០២៣។ហើយសម្រាប់រយៈពេល៣ឆ្នាំជាប់គ្នាក្រុមហ៊ុនចិនបានយល់ព្រមទិញថាមពលបន្ថែមទៀតលើមូលដ្ឋានរយៈពេលវែងជាងប្រទេសណាៗទាំងអស់។ នេះបើយោងតាមទិន្នន័យចងក្រងដោយសារព័ត៌មានBloomberg ។
ប្រទេសចិនកំពុងសម្លឹងមើលឱ្យបានល្អទៅថ្ងៃអនាគតដើម្បីបញ្ចៀសការខ្វះខាតថាមពលម្តងទៀតខណៈដែលប្រទេសមហាយក្សនៅអាស៊ីមួយនេះក៏កំពុងស្វែងរកការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។កិច្ចសន្យាទិញឧស្ម័នLNG រយៈពេលវែងមានភាពទាក់ទាញពីព្រោះការដឹកជញ្ជូនត្រូវបានសន្យាក្នុងតម្លៃថេរបើប្រៀបធៀបទៅនឹងទីផ្សារកន្លែងដែលឧស្ម័នបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
លោកToby Copson ប្រធានផ្នែកពាណិជ្ជកម្មនិងប្រឹក្សាសកលនៅTrident LNG ក្នុងទីក្រុងសៀងហៃបាននិយាយថា៖«សន្តិសុខថាមពលតែងតែជាអាទិភាពសម្រាប់ប្រទេសចិន»។
«ការមានការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងផលប័ត្ររបស់ពួកគេអនុញ្ញាតឱ្យពួកគេគ្រប់គ្រងការប្រែប្រួលនាពេលអនាគត។ខ្ញុំរំពឹងថា [ចិន]នឹងទិញច្រើនទៀត»។
កិច្ចខិតខំប្រឹងប្រែងបង្កើតកិច្ចព្រមព្រៀងនឹងជួយគាំទ្រដល់គម្រោងការនាំចេញសកលដោយពង្រឹងតួនាទីដែលឥន្ធនៈសមុទ្រនឹងដើរតួក្នុងល្បាយថាមពលហើយនៅពេលដែលអ្នកផ្គត់ផ្គង់ផ្លាស់ទីទៅទាក់ទាញអ្នកនាំចូលចិនឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងទីផ្សារត្រូវបានកំណត់នឹងកើនឡើង៕