Alynana Media Cambodia
Icon Collap
clinic narit

ចិនមានការរីកចម្រើនក្នុងការអភិវឌ្ឍរថភ្លើងល្បឿនលឿន

Media LNN | Jul 04, 2023
ចិនមានការរីកចម្រើនក្នុងការអភិវឌ្ឍរថភ្លើងល្បឿនលឿន
Clinic narith

ប្រតិបត្តិករផ្លូវដែករបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រទេសចិនបានចាប់ផ្តើមការធ្វើតេស្តផ្ទៀងផ្ទាត់ការអនុវត្តទៅលើរថភ្លើងល្បឿនលឿនដែលវាកាន់តែលឿនជាងមុន។620a68d2f1eea69a2fd80c0763787690-62

ការសាកល្បងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមិថុនា ដាច់ដោយឡែកពីគ្នានៅក្នុងខេត្តហ្វូជៀននៅភាគខាងកើតប្រទេសចិន ដោយកត់សម្គាល់ថា ការអភិវឌ្ឍរថភ្លើងល្បឿនលឿនប្រភេទ CR៤៥០ ទទួលបានលទ្ធផលជាលើកដំបូង។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co., Ltd.។

ប្រតិបត្តិករផ្លូវដែកបាននិយាយថា ក្នុងអំឡុងពេលធ្វើតេស្តកាលពីថ្ងៃទី២៨ ខែមិថុនា រថភ្លើងល្បឿនលឿនបានដំណើរការក្នុងល្បឿន ៤៥៣គីឡូម៉ែត្រក្នុងមួយម៉ោង។

មន្ត្រីប្រតិបត្តិករផ្លូវដែកបាននិយាយបន្ថែមថា គម្រោងច្នៃប្រឌិតបច្ចេកវិទ្យា CR៤៥០ ត្រូវបានគូសបញ្ជាក់នៅក្នុងផែនការ ៥ឆ្នាំលើកទី១៤ របស់ប្រទេសចិន (ពីឆ្នាំ២០២១-២០២៥) ។photo_2023-06-12_07-46-59-39

 

រថភ្លើងល្បឿនលឿន CR៤៥០ គឺជាម៉ូដែល Fuxing ថ្មីដែលមានសុវត្ថិភាពជាងមុន មានពណ៌បៃតង និងឆ្លាតវៃជាងមុន ជាមួយនឹងប្រសិទ្ធភាពថាមពលខ្ពស់ជាងមុន៕