បុរសជនជាតិខ្មែរម្នាក់ ប្រើពេល៣០ឆ្នាំសន្សំលុយ ដើម្បីសង់ផ្ទះចេញជារូបរាងយន្តហោះ ក្នុងគោលបំណងតែមួយគត់គឺចង់សម្រេចក្តីសុបិនហោះហើរពេញមួយជីវិត។លោក ច្រេស ពៅ ដែលមានទីកន្លែងកំណើតក្នុងខេត្តសៀមរាប បានសាងសង់ផ្ទះមួយខ្នងយកគំរូតាមយន្តហោះដោយមានរចនាបទដូចតួយន្តហោះទាំងស្រុង។ សំណង់បេតុងដែលមានម៉ាស៊ីនចំហេះ ស្លាប និងតួកន្ទុយនេះ មានកម្ពស់៦ម៉ែត្រ (១៩.៦៩ ហ្វីត)ពីដី មានបន្ទប់គេងពីរ និងបន្ទប់ទឹកមួយ។
បើគិតមកទល់នឹងពេលនេះ បុរស៤៣ឆ្នាំខាងលើ បានចំណាយទឹកប្រាក់អស់ប្រហែលពីរម៉ឺនដុល្លារហើយសម្រាប់ដំណាក់កាលសាងសង់លើគម្រោងនេះ។ លោកបានលើកឡើងទាំងរំជួលចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំរំភើបណាស់ដែលខ្ញុំអាចសម្រេចក្តីសុបិនរបស់ខ្លួនឯងបាន ទោះពេលនេះវាមិនទាន់សម្រេច ១០០%ក៏ដោយ»។ក្នុងនោះ បុរសពោះម៉ាយកូន៣ ដែលជាអតីតជាងសំណង់ជិត៣០ឆ្នាំ និងបច្ចុប្បន្នជាអ្នកលក់ផលិតផលរូបនេះក៏គ្រោងសាងសង់ហាងកាហ្វេមួយនៅក្បែរផ្ទះនេះផងដែរ ហើយនៅតែចិញ្ចឹមចិត្តសង្ឃឹមថាខ្លួននឹងអាចឡើងជិះយន្តហោះពិតប្រាកដនៅថ្ងៃណាមួយ បើទោះបីជាលោកសារភាពថាមានភាពភ័យខ្លាចក្នុងកាហោះហើរលើអាកាសពិតក៏ដោយ៕