រយៈពេល៦ខែដើមឆ្នាំ ២០២៣ គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងលើការលក់សំបុត្រ ឬបណ្ណចូលទស្សនា តំបបន់អង្គរ បានប្រកាសថា រកចំណូលបានសរុប ១៧,៨៧៧,៤១៨ ដុល្លារអាមេរិក ក្នុងចំណោម ទេសចរ ជិត៤សែននាក់។ ចំណូលនេះ គឺមានការកើនឡើងជាង ៦០០% ធៀបនឹងឆ្នាំ ២០២២។
សម្រាប់ខែ មិថុនា កន្លងទៅ ការលក់សំបុត្រដល់ទេសចរបរទេសមានចំនួន ១,៨១១,៥៨៩ដុល្លារ កើនឡើងជាង ២០០%។ សម្រាប់នៅតំបន់ប្រាសាទកោះកេរ ៦ខែលក់សំបុត្របានជាង ៩ម៉ឺនដុល្លារ រីឯការលក់សំបុត្រទូកនៅផែចុងឃ្នៀស ក្រុងសៀមរាប មានចំនួនជិត ៣០ម៉ឺនដុល្លារ។ដោយឡែក ៦ខែដើមឆ្នាំ ថវិកាដែលបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផា សរុបចំនួន ៧៧១,៥៣៨ដុល្លារ៕