ដើម្បីសម្រួលដល់អ្នកប្រកបរបរពាណិជ្ជកម្មក្នុងការងារបង់ពន្ធ, អគ្គនាយកដ្ឋានចំណូលនៅក្នុងប្រទេសថៃ កំពុងតែរៀបចំធ្វើប្រព័ន្ធពន្ធឌីជីថល។ ប្រព័ន្ធនេះក៏អាចជួយបង្កើនចំណូលជាតិពីវិស័យទាំងពីរនេះដែរ។ តាមការរំពឹងទុក ថៃអាចនឹងអនុវត្តប្រព័ន្ធគ្រប់គ្រងពន្ធឌីជីថលចាប់ពីឆ្នាំ ២០២៨ តទៅ។ ការប្រកាសឱ្យដឹងអំពីរឿងនេះបានកើតឡើងនៅក្នុងសិក្ខាសាលាមួយស្ដីពីការជំរុញប្រពន្ធពន្ធឌីជីថលរបស់ប្រទេសថៃ។
សារព័ត៌មាន the Nation បានដកស្រង់សំដីលោកមកផ្សាយថា អគ្គនាយកដ្ឋានចំណូលបាននិងកំពុងអនុវត្តជាបណ្តើរៗនូវប្រព័ន្ធពន្ធអេឡិកត្រូនិក ហើយនេះជាជំហានដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍបរិស្ថានពន្ធឌីជីថល។ លោកបានកត់សម្គាល់ថា ប្រព័ន្ធអេកូពន្ធនេះមានគោលបំណងលើកកម្ពស់ការគ្រប់គ្រងពន្ធអាជីវកម្ម ហើយអ្នកផ្តល់សេវាកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុង ការ សម្រួល ដល់ ប្រតិបត្តិការ ពន្ធ អេឡិច ត្រូនិក។
មន្រ្តីជាន់ខ្ពស់រូបនេះបានអះអាងថា អ្នកផ្តល់សេវាពន្ធនឹងបំពេញការងារជាអន្តរការីដ៏សំខាន់ដែលភ្ជាប់អាជីវកម្មជាមួយអគ្គនាយកដ្ឋាន ហើយខិតខំជួយកាត់បន្ថយរាល់ភាពស្មុគស្មាញ និងឧបសគ្គក្នុងការគ្រប់គ្រងពន្ធ និងអនុញ្ញាតឱ្យអាជីវកម្មគ្រប់គ្រងពន្ធរបស់ពួកគេប្រកបដោយប្រសិទ្ធភាពតាំងពីដើមដល់ចប់។
លោកបានបន្ថែមថា អត្ថប្រយោជន៍នៃបរិស្ថានពន្ធឌីជីថល រួមមានការលុបបំបាត់តម្រូវការក្នុងការគ្រប់គ្រងឯកសារជាក្រដាស និងការពន្លឿនដំណើរការសងប្រាក់ពន្ធ។ លើសពីនេះទៀត អគ្គនាយកដ្ឋានក៏នឹងផ្តល់អត្ថប្រយោជន៍បន្ថែមខ្លះ ដូចជាការកាត់បន្ថយពន្ធទ្វេដង សម្រាប់ការវិនិយោគនៅក្នុងប្រព័ន្ធអេឡិចត្រូនិច និងការចំណាយឱ្យអ្នកផ្ដល់សេវា៕