ចក្រភពអង់គ្លេសនឹងជ្រើសយកការបូជាសពមនុស្សដោយប្រើទឹក ដែលជាដំណើរការរំលាយសាកសពជាមួយទឹក និងសារធាតុគីមីអាល់កាឡាំង ដោយបន្សល់ទុកនូវតែឆ្អឹងប៉ុណ្ណោះ ។
ដំណើរការបូជាសពបែបនេះត្រូវបានបង្កើតឡើងដោយបុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Amos Herbert Hobson នៅឆ្នាំ ១៨៨៨ ក្នុងគោលបំណងកែច្នៃគ្រោងឆ្អឹងសត្វទៅជាជីសម្រាប់រុក្ខជាតិ ប៉ុន្តែឥឡូវនេះ គេប្រើវិធីនេះចំពោះមនុស្សដូចគ្នា ហើយខាងក្រោមនេះគឺជា ដំណាក់កាលនៃការបូជាសពមនុស្សដោយប្រើទឹក និងសារធាតុគីមីអាល់កាឡាំង៖១. សាកសពត្រូវបានដាក់ចូលទៅក្នុងម៉ាស៊ីនមួយ ហើយបំពេញដោយទឹក និងប៉ូតាស្យូម-អ៊ីដ្រុកស៊ីត
២. បំពេញធុងសំពាធដោយល្បាយអាល់កាឡាំង
៣. គេកម្ដៅវាដល់ ១៥២ អង្សាសេ
៤. សារធាតុរាវដែលចេញពីសាកសពត្រូវបានធ្វើឲ្យត្រជាក់វិញនៅធុងមួយទៀត
៥. សារធាតុរាវរបស់សពប្រហែល ១,២៤៩ លីត្រ ត្រូវគេបង្ហូរចោល
៦. ចំណែកឯឆ្អឹងដែលនៅសល់ គេយកទៅកិនឲ្យក្លាយជាម្សៅទើបប្រគល់ជូនគ្រួសារវិញ ។
ចំណែកលក្ខណៈពិសេសនៃវិធីសាស្ត្របូជាសពខាងលើនេះ គឺប៉ះពាល់បរិស្ថានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងការបូជាសពទូទៅ ។ ជាការពិតណាស់ ការបូជាសពមនុស្សធម្មតា បញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត និងសារធាតុបំពុលជាច្រើនទៅក្នុងបរិយាកាស គឺស្មើនឹងឡានដែលធ្វើដំណើរបាន ៩៦៥ គីឡូម៉ែត្រឯណោះ ។
យ៉ាងណាមិញ តម្លៃនៃការបូជាសពដោយប្រើទឹកមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអ្នករៀបចំបុណ្យបានបង្ហើបថា វាមានតម្លៃប្រហាក់ប្រហែលការបូជាសព្វធម្មតាដែរទេ ៕