Alynana Media Cambodia
Icon Collap
clinic narit

ហ្វីលីពីន លុបចោលបំណុលកសិករជាង ១ពាន់លានដុល្លារ ដើម្បីបង្កើនទិន្នផលស្បៀងអាហារ

Media LNN | Jul 08, 2023
ហ្វីលីពីន លុបចោលបំណុលកសិករជាង ១ពាន់លានដុល្លារ ដើម្បីបង្កើនទិន្នផលស្បៀងអាហារ
Clinic narith

កាលពីថ្ងៃទី ០៧ ខែកក្កដាកន្លងទៅ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បាន​ប្រកាសលុបចោល បំណុល ១,០៤ពាន់លានដុល្លារ ទាក់ទងនឹង​ដី​កសិករ​ច្រើនជាង​កន្លះលាន​នាក់ ដើម្បីបង្កើនទិន្នផលស្បៀងអាហារ។

71e40801946a758b5ec25903276459a3-67យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា “ច្បាប់រំដោះកសិកម្មថ្មី” ដែលប្រធានាធិបតីរូបនេះបានចុះហត្ថលេខា គឺជាច្បាប់បានលើកលែងបំណុល ទាក់ទងនឹងអចលនទ្រព្យទាំងអស់ ដែលជំពាក់ដោយកសិករ ដែលត្រូវបានផ្តល់ដីក្នុងលក្ខខណ្ឌបង់ប្រាក់រយៈពេល ៣០ឆ្នាំ ក្រោមកម្មវិធីកំណែទម្រង់ដីធ្លីឆ្នាំ ១៩៩៨ ប៉ុន្តែគ្មានលទ្ធភាពបង់ប្រាក់បន្ត។លោក Marcos បាននិយាយនៅក្នុងពិធីចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថ្មីថា៖ ពួកយើងដឹ​ច្បាស់ថា ប្រជាកសិករ​មិនអាច​មាន​លទ្ធភាព​សងបំណុល​ដ៏​ធំ​នេះបានឡើយ ដូច្នេះ​ទុក​បន្ទុកមួយ​នេះ​ឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ គឺជារឿងត្រឹមត្រូវបំផុត។

0a3b05d9751d289d63469106608eb42a-421ប្រធានាធិបតីហ្វីលីពីនបន្ថែមថា៖ ការលុបចោលបំណុល​ដែល​ទទួលបាន​ការយល់ព្រម​ពី​ធនាគារ​រដ្ឋមានន័យថា ពួកយើង​ធ្វើគ្រប់មធ្យោបាយ ដើម្បី​ជួយដោះស្រាយ​បញ្ហា​របស់​ប្រជាជន។

សូមជម្រាបបន្ថែមថា សភាបានអនុម័តច្បាប់ថ្មីនេះ ដោយសារ​ដីស្រែចម្ការ​ជិត ១,២លានហិចតា មិនទទួលបានការបង់ប្រាក់ ស្របពេល​ទិន្នផលកសិកម្ម​ដែលរួមចំណែកធំ​ ដល់កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​កំពុងថយចុះផង ទើបរដ្ឋាភិបាល​ហ្វីលីពីន​សម្រេចចិត្តលុបចោល​បំណុល​កសិករ​ជាង ១ពាន់លានដុល្លារ​នោះតែម្ដង៕