Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាទទួលបានចំណូលពីការនាំចេញកៅស៊ូជាង ៣២០លានដុល្លារ គិតត្រឹមឆមាសទី១

Media LNN | Jul 12, 2023
កម្ពុជាទទួលបានចំណូលពីការនាំចេញកៅស៊ូជាង ៣២០លានដុល្លារ គិតត្រឹមឆមាសទី១
Clinic narith

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ៦ខែពាក់កណ្តាលឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ៣២០ លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញជ័រកៅស៊ូ ខណៈដែលទំហំនេះមានការកើតឡើងជាង ៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។967aec83ef58ffa0e49454cf0734c788-109ដោយឡែកត្រឹម១ខែមុន ពោលនៅក្នុងខែមិថុនា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជិត ៦៤លានដុល្លា ដោយមានការកើនឡើយរហូតដល់ ៤៤.៨ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

សូមជម្រាបថា កាលពីឆ្នាំ២០២២ កម្ពុជាបានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ ខណៈដែលទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។0a3b05d9751d289d63469106608eb42a-426បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូបច្ចុប្បន្នបានឲ្យដឹងថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះកៅស៊ូដែលអាចចៀរជ័របានមានផ្ទៃដីចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង ៧៨ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ ហិកតា ស្មើនឹង ២២ភាគរយ៕photo_2019-07-08_12-18-42 (2)