បំណុលសាធារណៈទូទាំងពិភពលោកនៅពេលដឹងស្ទើរស្លុតចិត្ត និងហារនិយាយមិនចេញតែម្ដង។ បំណុលនេះបានហក់ឡើងដល់៩២ទ្រីលានដុល្លារកាលពីឆ្នាំ២០២២ ដោយសាររដ្ឋនីមួយត្រូវការខ្ចីលុយបរទេសទៅប្រើប្រាស់ដើម្បីដោះស្រាយវិបត្តិធំៗរបស់ជាតិ ឧទាហរណ៍ដូចជាវិបត្តិកូវីដ១៩។ នៅក្នុងចំណោមនោះ, ប្រទេសកំពុងអភិវឌ្ឍកំពុងវ័ណ្ឌកនឹងបំណុល។
រយៈពេល២ទសវត្សចុងក្រោយនេះ, ទំហំបំណុលទូទាំងពិភពលោកកើនឡើងលើសមុនរហូតដល់ជាង៥ដង។ ទំហំនេះលើសពីកម្រិតរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ។ ទំហំផលិតផលក្នុងស្រុកសរុប ជីឌីភី កើនឡើងត្រឹមតែបីដងប៉ុណ្ណោះចាប់ពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃពុធ។ទីផ្សារមិនទទួលរងផលប៉ះពាល់ទេ។ ប៉ុន្តែមនុស្សទៅវិញទេដែលទទួលរងផលប៉ះពាល់។ នេះជាអ្វីដែលអគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងប្រាប់អ្នកសារព័ត៌មាន។
«ប្រទេសដែលក្រីក្រខ្លាំងមែនទែនត្រូវតែជ្រើសរើសយកជម្រើសណា១រវាងសងបំណុលគេ ឬចិញ្ចឹមប្រជាពលរដ្ឋខ្លួនឯង»។ ជម្រើសមានតែ១គត់។ បើសងបំណុលគេ, ប្រជាពលរដ្ឋត្រូវដាច់អាហារ។ប្រទេសកំពុងអភិវឌ្ឍជាប់បំណុលបរទេសជិត៣០%នៅក្នុងបំណុលទាំង៩២ទ្រីលានដុល្លារ។ ក្នុង៣០%នោះ, គ្រាន់តែចិន, ឥណ្ឌា និងប្រេស៊ីលមានចំណែក៧០%។ រឹតតែធ្ងន់ធ្ងរជាងនេះ, ម្ចាស់ឥណទានអន្តរជាតិឱ្យខ្ចីមិនគ្រប់គ្រាន់ និងគិតការប្រាក់ខ្ពស់។ គ្រាន់តែការប្រាក់ជាង១០%នៃបំណុល។ ដូច្នេះ ប្រទេសកំពុងអភិវឌ្ឍចំនួន៥០កំពុងរ៉ាប់រងសងការប្រាក់របៀបនេះ។ម្ចាស់ឥណទានឯកជន ដូចជាអ្នកទិញមូលប័ត្របំណុល ឬធានាគារជាដើម ជាម្ចាស់បំណុល៦២%នៃបំណុលសរុបដែលប្រទេសកំពុងអភិវឌ្ឍជំពាក់។ នៅអាហ្វ្រិក, កម្ចីប្រាក់តាមវិធីនេះមានចំណែក៣០%កាលពីឆ្នាំ២០១០។ នៅឆ្នាំ២០២១ កម្ចីនេះហក់ឡើងដល់៤៤%។ រីឯអាមេរិកឡាទីនខ្ចីបំណុលតាមវិធីនេះខ្ពស់ជាងគេ។ បំណុលរដ្ឋាភិបាលហក់ឡើងដល់៧៤%។ម្ចាស់បំណុលគួរតែពង្រីកសេវាផ្ដល់ឥណទានដោយប្រើប្រាស់វិធានការ១ចំនួនដូចជាកន្លងមកពួកគេខ្ចីលុយពីមូលនិធិរូបិយវត្ថុអន្តរជាតិ រួចហើយយកទៅចងការប្រាក់បន្តដើម្បីចំណេញក្បាលកាក់។ អង្គការសហប្រជាជាតិយល់ថាពួកគេគួរផ្អាកពីរឿងចំណេញសិន។ ១ទៀត គួរជួយសម្រួលប្រទេសដែលកំពុងទ័លខ្លាំងរឿងបំណុល អាចខ្ចីលុយបានស្រួលៗផង។អ្នកសរសេររបាយការណ៍នេះយល់ថាគេគួរតែរៀបចំយន្តការរំលស់បំណុល ប៉ុន្តែមិនបាននិយាយឱ្យច្បាស់ថាត្រូវធ្វើតាមវិធីណាទេ។ សូមជម្រាបថាចាប់ពីខែតុលា ឆ្នាំ២០២០, ក្រុមប្រទេសជីម្ភៃ និងម្ចាស់ឥណទានបានអនុវត្តតាមយន្តការដោះស្រាយបំណុល។ គោលបំណងសំខាន់ដើម្បីដាក់បញ្ចូលសមាជិកដទៃទៀតដូចជាប្រទេសចិនទៅក្នុងការរំលស់បំណុល៕