Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​បាន​នាំ​ចេញ​កង់​ទៅ​ទីផ្សារ​បរទេសក្នុង​ឆមាស​ទី​១​​​ ​ឆ្នាំ​២០២៣នេះ មានការធ្លាក់​ចុះ​៣០,៥​ភាគរយ

Media LNN | Jul 14, 2023
កម្ពុជា​បាន​នាំ​ចេញ​កង់​ទៅ​ទីផ្សារ​បរទេសក្នុង​ឆមាស​ទី​១​​​ ​ឆ្នាំ​២០២៣នេះ មានការធ្លាក់​ចុះ​៣០,៥​ភាគរយ
Clinic narith

(ភ្នំពេញ)៖ កម្ពុជា​បាន​នាំ​ចេញ​កង់​ដែល​មាន​តម្លៃ​ ​៣៣១ ​លាន​ដុល្លារ​ទៅ​ទីផ្សារ​បរទេស ​ក្នុង​ឆមាស​ទី​១​​​ ​ឆ្នាំ​២០២៣ ធ្លាក់​ចុះ​៣០,៥​ភាគរយ​ ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​មុន។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា កម្ពុជា បាននាំចេញកង់​​ទៅ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា ជប៉ុន និង​ចិន ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត។

កម្ពុជា​ជា​ប្រទេស​នាំចេញ​កង់ ​កំពូល​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​ប្រាំ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ហូឡង់ និង​អាល្លឺម៉ង់។ កង់​បាន​ក្លាយ​ជា​ផលិតផល​ផលិត​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​បន្ទាប់​ពីផលិតផល​សំលៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើ​ដំណើរ គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានលើកឡើងថា ការធ្វើពិពិធកម្មផលិតផលឧស្សាហកម្មកំពុងត្រូវបានធ្វើឡើង​គួរឱ្យ​កត់សម្គាល់ ខណៈដែលតម្រូវការ និងការបញ្ជាទិញផលិតផលមិនមែនកាត់ដេរមានការកើនឡើង។

ឯកឧត្តម ​បានមានប្រសាសន៍ថា ផលិតកង់ ត្រូវបាននាំចេញយ៉ាងច្រើនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅសហភាពអឺរ៉ុប​ ដែលកង់ផលិតនៅកម្ពុជា កំពុងពេញនិយម។ បច្ចុប្បន្នមាន​រោងចក្រកង់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត​ ខេត្តស្វាយរៀ។

សូមបញ្ជាក់ថា ទីផ្សារសំខាន់ៗសម្រាប់កង់ផលិតនៅកម្ពុជា ​មានដូចជា អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន និង កូរ៉េខាងត្បូង ជាដើម ៕