Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនអង់គ្លេស ផលិតរ៉ុកកែតមហាល្បឿន ហែកមេឃ ដឹកអ្នកទេសចរ ទៅកម្សាន្ត ខាងក្រៅពិភពលោក

Admin Alynana | Jul 15, 2023
ក្រុមហ៊ុនអង់គ្លេស ផលិតរ៉ុកកែតមហាល្បឿន ហែកមេឃ ដឹកអ្នកទេសចរ ទៅកម្សាន្ត ខាងក្រៅពិភពលោក
Clinic narith

  ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស Pulsar Fusion បានវាយតម្លៃថា បច្ចេកវិទ្យា ដែលនឹងត្រូវប្រើក្នុងរ៉ុកកែតដើរដោយថាមពលនុយក្លេអ៊ែរប្រវែង៨ម៉ែត្ររបស់ខ្លួន គឺមានសក្តានុពលក្នុងការនាំមនុស្សចូលទៅក្នុងទីអវកាស ជាមួយល្បឿនរហូតដល់ ៨០៤៦៧២ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុននិយាយថា ប្រសិនបើវាដំណើរការមែននោះ រ៉ុកកែតនេះ អាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅកាន់ភពព្រះអង្គារពីប្រហែល៧-៩ខែ មកត្រឹម៣០ថ្ងៃ និងកាត់បន្ថយពេលវេលាហោះហើរទៅកាន់ភពសៅរ៍ពី៨ឆ្នាំមកត្រឹម២ឆ្នាំ។

លោក Richard Dina នាយកប្រតិបត្តិក្រុមហ៊ុន Pulsar និយាយថា ទីបំផុត រ៉ុកកែតនេះ នឹងត្រូវបានប្រើប្រាស់នៅក្នុងយានអវកាសដើម្បីផ្តល់ថាមពលដល់មនុស្សឲ្យចាកចេញពីប្រព័ន្ធព្រះអាទិត្យជាលើកដំបូង។ 

លោកបន្ថែមថា ក្រុមហ៊ុន កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយអភិវឌ្ឍគំរូម៉ាស៊ីនរ៉ុកកែត ហើយលោកសង្ឃឹមថា វានឹងសម្រេចបាននូវការផលិតម៉ាស៊ីន ដែលមានសមត្ថភាពធ្វើដំណើរទៅទីអវកាស។ 

ក្រុមហ៊ុន Pulsar Fusion អះអាងថា រ៉ុកកែតត្រូវបានផលិតរួចជាស្រេច ហើយនឹងសាកល្បងក្នុងឆ្នាំ២០២៧ នៅកន្លែងដ៏ក្តៅបំផុតមួយ ពោលគឺវាអាចសាកល្បងនៅតំបន់ Bletchley នៃទីក្រុង Milton Keynes ចក្រភពអង់គ្លេស។ក្រុមហ៊ុន Pulsar សង្ឃឹមថា ខ្លួននឹងបង្កើតប្រវត្តិសាស្រ្ត ដោយការធ្វើដំណើរទៅលំហអាកាសក្នុងល្បឿនលឿនបំផុត ដើម្បីហែកមេឃ ដឹកអ្នកទេសចរ ធ្វើដំណើរកម្សាន្តចេញឆ្ងាយពីពិភពលោក នាពេលអនាគត៕

ប្រភព៖ Daily Star