ត្រឹមតែរយៈពេល៦ខែដើមឆ្នាំ ២០២៣ នេះ កម្ពុជាអាចរកចំណូលបានជាង ៥០០លានដុល្លារពីការនាំចេញទៅទំនិញទៅកាន់ទីផ្សារប្រទេសថៃ ខណៈដែល សហរដ្ឋអាមេរិកឈរនៅលំដាប់ទីមួយ ចិនលំដាប់ទី២ និង វៀតណាមលំដាប់ទី៣ ជាប្រទេសនាំចេញធំបំផុតសម្រាប់កម្ពុជានៅក្នុងឆ្នាំ ២០២៣ នេះ។យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែ មករា រហូតដល់ខែ មិថុនា ឆ្នាំ ២០២៣ អត្រានៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃមានការកើនឡើងចំនួន ៦,៥% និងគិតទំហំជាប្រាក់ចំនួន ៥២៧,៨៨៧ លានដុល្លារអាមេរិក។បើប្រៀបធៀបនឹងពេលដូចគ្នានៅឆ្នាំ ២០២២ ឃើញថាការនាំចេញមានការកើនឡើង ២,១%។
គូសបញ្ជាក់ផងដែរថា ចំពោះប្រភេទទំនិញដែលកម្ពុជាយើងបានធ្វើការនាំចេញទៅក្រៅប្រទេសមានជាប្រភេទទំនិញដូចជា ៖
- សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំម ដែលឡើងពីក្រណាត់
- ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា
- វត្ថុធ្វើអំពីស្បែក បរិក្ខាធ្វើពីរោមសត្វ
- ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល
- គ្រឿងសង្ហារឹម សម្ភារគ្រែ ពូក ទម្រពូក ខ្នើយកល់
- គុជខ្យងធម្មជាតិឬចិញ្ចឹម ត្បូងថ្មមានតម្លៃ
- យាន ក្រៅពីអយស្ម័យយាន ឬអយរថយន្តអគ្គិសនី
- កៅស៊ូ និងផលិតផលអំពីកៅស៊ូ
- ធញ្ញជាតិ
- ឈើ និងវត្ថុធ្វើអំពីឈើ ធ្យូងឈើ
- វត្ថុប្លាស្ទិក និងវត្ថុធ្វើពីប្លាស្ទិក
- ប្រដាប់ប្រដាលក្មេងលេង វត្ថុចំបាច់សម្រាប់កីឡា
- ផលិតផលកែច្នៃ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ
- វាយនភ័ណ្ឌកែច្នៃ និងទំនិញជាច្រើនមុខផ្សេងទៀត៕