យោងតាមផែនការរបស់រដ្ឋាភិបាលវៀតណាមបានលើកឡើងថា នៅឆ្នាំ ២០៣០ ប្រទេសវៀតណាមមានបំណងបង្កើនការផលិតរ៉ែកម្ររបស់ខ្លួនអោយបាន ២,០២លានតោនក្នុងមួយឆ្នាំ នៃរ៉ែដែលមិនទាន់បានកែច្នៃ ។ នេះបើតាមការអោយដឹងពីសារព័ត៌មាន CNA ។
ប្រទេសវៀតណាមជាប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងសកម្មក្នុងការទាញយកទុនបំរុងនៃលោហៈឧស្សាហកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ដោយប្រទេសនេះមានអណ្តូងរ៉ែចំនួន ៩ស្ថិតនៅក្នុងខេត្តភាគខាងជើងនៃខេត្ត Lai Chau, lao Cai និងខេត្ត Yen Bai នេះបើតាមការចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី Tran Hong Ha ។
ដោយឡែកយោងតាមការស្ទាបស្ទង់របស់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានបង្ហាញថា វៀតណាមជាប្រទេសលំដាប់ទីពីរបន្ទាប់ពីចិន ដែលមានរ៉ែកម្រច្រើនបំផុតរបស់ពិភពលោក។ ជាមួយគ្នានោះ ការផលិតរ៉ែកម្ររបស់ប្រទេសនេះបានកើនឡើងពី ៤០០តោន កាលពីឆ្នាំ ២០២១ រហូតដល់ ៤ ៣០០តោនកាលពីឆ្នាំមុន។
សូមជម្រាបដែរថា វៀតណាមបាននិយាយថា ខ្លួននឹងស្វែងរកការវិនិយោគលើកន្លែងជីករ៉ែកម្របន្ថែមទៀត ដោយប្រទេសនេះមានគោលដៅផលិតជារៀងរាល់ឆ្នាំនូវសារធាតុអុកស៊ីដកម្រ(REO) ពី ២០,០០០តោន ទៅ ៦០,០០០តោននៅឆ្នាំ ២០៣០ ។