Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ

Media LNN | Jul 26, 2023
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ
Clinic narith

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ។ ការប្រកាសនេះ គឺធ្វើឡើងតាមរយៈសារផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ។11-4.2e16d0ba.fill-960x540-7

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា យោងតាមការសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងយោងតាមការដែលសម្ដេចចូលគាល់ព្រះមហាក្សត្រ សម្ដេចស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ដើម្បីប្រកាសថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំព្រះករុណ ខ្ញុំពិតបានជាប្រកាសខ្លួនថា ប្រកាសខ្លួនថា ជាបេក្ខជននាយករដ្ឋមន្ត្រី នីតិកាលទី ៧ ហើយឯកឧត្ដម ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រី អនាគត តែសភាពការណ៍ គឺបានតម្រូវឲ្យត្រូវធ្វើការរៀបចំរាជរដ្ឋាភិបាល ចាប់ពីដើមអាណត្តិនេះទៅ ដើម្បីធានានូវភាពរលូន នៃដំណើរការរាជរដ្ឋាភិបាល ដោយគ្មានអាក់ខាន»។64900f2d4725a-24

 

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើសម្ដេច បន្តធ្វើជានាយករដ្ឋមន្ត្រី ១ឆ្នាំ ឬ ២ឆ្នាំទៀត រួចហើយទើបលាលែងចេញនោះ សភាពការណ៍នឹងមានអស្ថេរភាពក្នុងមួយរយៈកាល។ ដូច្នេះ វាមានការចាំបាច់ណាស់ ដើម្បីឲ្យគណៈរដ្ឋមន្ត្រីថ្មីមួយ ដែលភាគច្រើនសុទ្ធតែមនុស្សវ័យក្មេង ទទួលបាននូវកិច្ចការដែលពួកគេទទួលខុសត្រូវ សម្រាប់ថ្ងៃអនាគត៕