Alynana Media Cambodia
Icon Collap
clinic narit

ទីផ្សារបញ្ញាសិប្បនិម្មិតនៅឥណ្ឌូនេស៊ីកំពុងកើនឡើង ស្របជាមួយនឹងសហគ្រិន ព្រមទទួលយកហានិភ័យ

Media LNN | Jul 28, 2023
ទីផ្សារបញ្ញាសិប្បនិម្មិតនៅឥណ្ឌូនេស៊ីកំពុងកើនឡើង ស្របជាមួយនឹងសហគ្រិន ព្រមទទួលយកហានិភ័យ
Clinic narith

ទីផ្សារបញ្ញាសិប្បនិម្មិតដែលហៅកាត់ AI នៅ ប្រទេសឥណ្ឌូណេស៊ី ដែលគេដឹងថា ជាទីផ្សារធំបំផុតនៅក្នុងប្លុកអាស៊ានឫតំបន់អាស៊ីអាគ្នេយ៍នោះ កំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ខណៈដែលមានសេចក្តីរាយការណ៍ថា សហគ្រិន និងអ្នកច្នៃប្រឌិតក៏ដូចជាវិនិយោគិននៅក្នុងប្រទេសមួយនេះ បានទទួលយកហានិភ័យ និងពង្រឹងខ្លួនទប់ទល់ការប្រកួតប្រជែង ដែលបង្កឡើងដោយវិស័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ។ តាមការសិក្សាបានអះអាងថា ទីផ្សារ AI នៅឥណ្ឌូនេស៊ី នៅឆ្នាំនេះអាចមានទំហំរហូតដល់ជិត ២១៣ លានដុល្លារឯណោះ ។ទីផ្សា AI នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងមានតម្លៃរហូត ដល់ជិត ២១៣ លាន ដុល្លារនៅឆ្នាំនេះ ដែលជាទំហំធំបំផុតនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវរបស់អាល្លឺម៉ង់ ដែលមានឈ្មោះថា Statista ដែលចុះផ្សាយនៅក្នុងសារព័ត៌មានជប៉ុន Nikkei ។

ប្រភពដដែលបានរាយការណ៍ថា កំណើននេះតំណាងឱ្យការកើនឡើង ១០ ដង បើគេគិតចាប់ពី ឆ្នាំ ២០២០កន្លងមក ហើយទីផ្សារត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអត្រាប្រចាំឆ្នាំជិត ៣០% ។

ផ្អែកតាមការវិភាគនេះ ទីផ្សារAI នៅក្នុងប្រទេសដែលមានប្រជាជនប្រមាណជា ជាង ២៧០ លាននាក់ នេះ អាចនឹងមានទំហំរហូតដល់ជាង ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០៣០ខាងមុខ ។

តាមសេចក្តីរាយការណ៍ ទីផ្សារបច្ចេកវិទ្យា AI ដែលកំពុងតែទទួលការគាំទ្រខ្លាំងនៅឥណ្ឌូនេស៊ីនៅពេលនេះ គឺ បច្ចេកវិទ្យាដែលដំណើរការសម្រាប់គ្រប់គ្រ ងនិងប្រើប្រាស់សម្លេង ឫ អត្ថបទ ដែលហៅថា AI chatbots ដែលត្រូវបានពលរដ្ឋឥណ្ឌូនេស៊ីប្រើប្រាស់ខ្លាំងនៅក្នុងបណ្តាញ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម មួយចំនួនដូចជា Line និង WhatsApp ដោយឡែក នៅក្នុងប្រព័ន្ធផ្លូវការ ក៏មានប្រើប្រាស់ដោយធនាគារកណ្តាល និង ក្រុមហ៊ុនឯកជន ឥណ្ឌូនេស៊ីខ្លះៗផងដែរ។លោក ហារូតូស៊ី តាណាកា (Harutoshi Tanaka) អនុប្រធានក្រុមហ៊ុនអភិវឌ្ឈន៍ software នៅឥណ្ឌូនេស៊ី ដែលគេស្គាល់ថា ក្រុមហ៊ុន Mekari បានអះអាងថា លោកយល់ថាពលរដ្ឋ ឥណ្ឌូនេស៊ីកំពុងតែសាទរក្នុងការទទួលយកបច្ចេកវិទ្យា AI ច្រើនជាងបណ្តាប្រទេសអាស៊ីដទៃទៀត ។

ដោយឡែក លោក កេនតារ៉ូ ម៉ាជីអ៊ី (Kentaro Machii ) នាយក អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅហ្សាកាតា បាននិយាយថា chatbots នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្មអេឡិចត្រូនិក។

លោកបានអះអាងថា ឥឡូវនេះគេកំពុងមើលឃើញការអភិវឌ្ឍនៃសេវាកម្ម AI កាន់តែពិសេសបន្ថែមទៀត ដូចជាការផលិតវីដេអូ និងការផ្តល់ព័ត៌មានសម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត៕