Alynana Media Cambodia
Icon Collap
clinic narit

គោលដៅប្រាក់ឈ្នួលអប្បបរមាប្រទេសជប៉ុន រំពឹងេកើនលើស ៧ដុល្លារក្នុងមួយម៉ោងជាលើកដំបូង

Media LNN | Jul 31, 2023
គោលដៅប្រាក់ឈ្នួលអប្បបរមាប្រទេសជប៉ុន រំពឹងេកើនលើស ៧ដុល្លារក្នុងមួយម៉ោងជាលើកដំបូង
Clinic narith

ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសជប៉ុនកំពុងស្ថិតនៅលើផ្លូវមួយឆ្ពោះទៅរកការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីក្រុមប្រឹក្សាការងាររបស់ក្រសួងការងារជប៉ុនបានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា ដើម្បីកំណត់គោលដៅប្រាក់ឈ្នួលជាមធ្យមឱ្យបានជាង ៧ ដុល្លារក្នុងមួយម៉ោង សម្រាប់ឆ្នាំសារពើពន្ធនេះ។

ផែនការកំណត់គោលដៅប្រាក់ឈ្នួលជាមធ្យមឱ្យបានជាង ៧ដុល្លារក្នុងមួយម៉ោងនេះ បានបន្ថែមពីលើប្រាក់ឈ្នួលបច្ចុប្បន្ន ដែលមានជិត៧ដុល្លារ ហើយគោលដៅនេះនឹងនាំឲ្យកម្រិត​ប្រាក់ឈ្នួលជាតិ​ជាមធ្យម​រហូតដល់លើសពីជាង៧ដុល្លារក្នុងមួយម៉ោងជាលើកដំបូង។ បើគិតជាភាគរយវិញ ផែនការកំណត់គោលដៅនេះ បានកើនជាង ៤% ដែលជាចំនួនច្រើនបំផុត​មួយចាប់តាំងពីសារពើពន្ធឆ្នាំ១៩៩១។ រាជរដ្ឋាភិបាលជប៉ុនសង្ឃឹមថា ប្រាក់ខែខ្ពស់នឹងជំរុញកំណើនការប្រើប្រាស់ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានការដំឡើងប្រាក់ខែ​ជាពិសេសក្នុងឧស្សាហកម្មសេវាកម្ម​ដែលបានប្រឈមមុខនឹងកង្វះកម្លាំងពលកម្មជាបន្តបន្ទាប់។ ប៉ុន្តែ វាអាចនឹងមានសម្ពាធកើនឡើងលើវិស័យអាជីវកម្មក្នុងការជំរុញប្រាក់ចំណេញ។នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដាថា លោកបានស្វាគមន៍ការផ្លាស់ប្តូរនេះ ហើយរដ្ឋាភិបាលរបស់លោកនឹង​បន្តអនុវត្តគោលនយោបាយ​ដើម្បីជួយអាជីវកម្មបង្កើនផលិតភាព និងអនុម័តថ្លៃពលកម្មដើម្បីឱ្យប្រាក់ឈ្នួលខ្ពស់អាចពង្រីកទៅដល់វិស័យអាជីវកម្មខ្នាតតូច។

ប្រាក់ឈ្នួលឬប្រាក់ខែនៅទីក្រុងតូក្យូ ខេត្តកាណាហ្គាវ៉ា និងខេត្តអូសាកា បានកើនលើសពី៧ដុល្លាររួចទៅហើយ គិតត្រឹមឆ្នាំសារពើពន្ធ ២០២២ ខណៈដែលខេត្ត៥ផ្សេងទៀតរួមទាំងខេត្តអៃឈី (Aichi) ដែលមានទីក្រុងណាហ្គូយ៉ា និងទីក្រុងក្យូតូនោះ ឥឡូវនេះត្រូវបានគេរំពឹងថានឹងមានប្រាក់ឈ្នួលកើនខ្ពស់ផងដែរ។

ការផ្លាស់ប្តូរនេះក៏មានន័យថា ពលរដ្ឋជប៉ុនជាង ២៥លាននាក់ ឬក៏៥០%នៃកម្មករដែលមានសិទ្ធិធ្វើការងារនៅក្នុងប្រទេសជប៉ុន នឹងអាចរកប្រាក់ចំណូលលើសពី ៧ដុល្លារក្នុងមួយម៉ោង ឬច្រើនជាងនេះ។ សន្ទុះកំណើនប្រាក់ឈ្នួលយ៉ាងខ្លាំងនេះ បានកើតឡើង ខណៈដែលអតិផរណាបន្តធ្វើឱ្យក្រុមគ្រួសារត្បិតត្បៀតការចំណាយលើទំនិញរបស់ពួកគេ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ស្នូលនៅជប៉ុនដែលមិនរាប់បញ្ចូលតម្លៃអាហារស្រស់បានកើនឡើងជាង ៣%ក្នុងឆ្នាំនេះ ចាប់តាំងពីខែកញ្ញា និងបានកើនឡើងជាង ៣%កាលពីខែមុន។ ទន្ទឹមនឹងនេះប្រាក់ឈ្នួលពិតប្រាកដបានធ្លាក់ចុះជិត១% សម្រាប់រយៈពេល១៤ខែជាប់គ្នាគិតត្រឹមខែឧសភានៅឆ្នាំនេះ៕