Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនវិជ្ជមានក្នុងឆមាសទី១ ដោយផ្អែកលើវិស័យសំខាន់៣ជាចម្បង

Media LNN | Jul 31, 2023
សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនវិជ្ជមានក្នុងឆមាសទី១ ដោយផ្អែកលើវិស័យសំខាន់៣ជាចម្បង
Clinic narith

នៅឆមាសទី១ ឆ្នំា២០២៣ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើនជាវិជ្ជមានដែលគំាំទ្រជាចម្បងដោយ៖ ១)-កំណើនខ្ពស់នៃវិស័យទេសចរណ៍ ២)-ការបន្តរក្សាបានកំណើនក្នុងវិស័យកសិកម្ម និង៣)-សញ្ញាងើបឡើងវិញនៃវិស័យសំណង់។នេះបើយោងតាមធនាគារជាតិនៃកម្ពុជាហៅកាត់ថា NBC។សម្រាប់វិស័យទេសចរណ៍បើតាមក្រាហ្វិចឬស្លាយដែលបង្ហាញដោយNBCថា វិស័យមួយនេះបន្តមានវឌ្ឍនភាពល្អប្រសើរ។ចំពោះភ្ញៀវអន្តរជាតិទទួលបានកំណើនខ្ពស់ជាងគ្រាដូចគ្នាឆ្នំាមុន៥,១ដង ប៉ុន្តែចំនួនសរុបនៅមានកម្រិតទាបជាងគ្រាមុនវិបត្ត៣,៣លាននាក់។ទេសចរណ៍ក្នុងស្រុកមានស្ថានភាពល្អប្រសើរ ដោយបានកើន៧៣,២% ឆ្នាំលើឆ្នំានិងកើនប្រមាណ២ដង ធៀបនឹងគ្រាមុនវិបត្តិ។11-4.2e16d0ba.fill-960x540-24

នៅក្នុងវិស័យកសិកម្មមួយនេះ បើតាមក្រាហ្វិចបង្ហាញថា  ផលស្រូវរដូវប្រំាងកើនឡើង១៣% ,ផ្ទៃដីដំាដុះស្រូវវស្សាកើនឡើងជាង១៨% ខណៈដំណំាកៅស៊ូ ទទួលបានផលកៅស៊ូកើន ០,១% តែតម្លៃកៅស៊ូក្នុង១តោនធ្លាក់ចុះជាង១៥% ទន្ទឹមនិងផលវារីវប្បកម្មទទួលបានក្នុងផលនេសាទទឹកសាប កើនជាង៥%, ផលនេសាទសមុទ្រកើនជាង៣៤% ផលវារីវប្បកម្មកើនជិត៣%។ដោយឡែកវិស័យសំណង់ និងអចលនទ្រព្យ ធនាគារជាតិនៃកម្ពុជាបានបង្ហាញសញ្ញាងើបឡើង ក្នុងនោះការនាំចូលសម្ភារៈសំណង់កើនឡើងបន្តិច០,៥% ដល់ប្រមាណ៩១១លានដុល្លារអាមេរិក ធៀបនិងគ្រាដូចគ្នាឆ្នំាមុន។តម្លៃលំនៅឋាននៅកម្ពុជាបានកើនឡើង៦,៤% ឆ្នំាលើឆ្នំាក្នុងនោះតម្លៃលំនៅឋាននៅរាជធានីភ្នំពេញបានកើនឡើង៦,៩% និងតម្លៃលំនៅឋានតាមបណ្តាខេត្តផ្សេងៗកើន៥,៣%៕