ជប៉ុន៖ ក្រុមហ៊ុនប៉ាណាសូនីក ហូលឌីង (Panasonic Holdings) របស់ប្រទេសជប៉ុន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសអំពីការកើនឡើងប្រាក់ចំណេញនៅត្រីមាសទីមួយប្រមាណជា ៤២% ក្នុងរង្វង់ទឹកប្រាក់ ៩០.៣៧ ពាន់លានយ៉េន (ឬ៦៣៦ លានដុល្លារអាម៉េរិក) ដោយភាគច្រើន ប្រាក់ចំណេញនេះ បានកើនឡើងស្របតាមការប៉ាន់ស្មានរបស់អ្នកវិភាគ ។
ដោយឡែក ប្រាក់ចំណេញប្រតិបត្តិការសម្រាប់រយៈពេល ៣ ខែ (ដល់ចុងខែមិថុនា) ធៀបនឹងការប៉ាន់ប្រមាណជាមធ្យមចំនួន ៩១.១៨ ពាន់លានយ៉េន តាមរយៈការស្ទង់មតិរបស់អ្នកវិភាគចំនួន ១១ នាក់ ដែលរៀបចំឡើងដោយក្រុមហ៊ុនរីហ្វីនីធៀវ (Refinitiv) និងប្រាក់ចំណេញប្រតិបត្តិការចំនួន ៦៣.៧ ពាន់លានយ៉េន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕