Alynana Media Cambodia
Icon Collap
clinic narit

ទីផ្សារអចលនទ្រព្យ វៀតណាម មិនអាចងើបឡើងវិញទេនៅឆ្នាំនេះព្រោះកំពុងស្ថិតនៅក្នុងស្ថានភាពដុនដាបនៅឡើយ

Media LNN | Jul 31, 2023
ទីផ្សារអចលនទ្រព្យ វៀតណាម មិនអាចងើបឡើងវិញទេនៅឆ្នាំនេះព្រោះកំពុងស្ថិតនៅក្នុងស្ថានភាពដុនដាបនៅឡើយ
Clinic narith

អ្នកជំនាញក៏ដូចជាប្រធានក្រុមហ៊ុនអចលនទ្រព្យវៀតណាមជាច្រើនយល់ឃើញថា ទីផ្សារអចលន្រព្យ គឺមិនទាន់អាចងើបពីភាពដុនដាបបានមកវិញនៅឡើយទេក្នុងឆ្នាំនេះ ដោយសារស្ថានភាពទីផ្សារនៅទាប អត្រាការប្រាក់ធនាគារខ្ពស់ បញ្ហាផ្លូវច្បាប់នៅបន្តអូសបន្លាយ រួមជាមួយកំណើនសេដ្ឋកិច្ច នៅមានភាពយឺតយ៉ាវផង ។ក្រុមអ្នកជំនាញអចលនទ្រព្យ​និយាយថា ដើម្បីស្តារទីផ្សារឡើងវិញ រឿងដំបូងដែលត្រូវការធ្វើនោះ គឺការទទួលបានទំនុកចិត្តពីអតិថិជនជាមុនសិន ។

រួមជាមួយគ្នានេះ អត្រាការប្រាក់កម្ចីរបស់ធនាគារត្រូវតែកាត់បន្ថយមកនៅត្រឹមប្រហែល ៨ ភាគរយ ដើម្បីឲ្យប្រជាជនអាចទទួលបានកម្ចីទិញផ្ទះ ហើយឧបសគ្គផ្លូវច្បាប់ដែលប្រឈមនឹងគម្រោងអចលនទ្រព្យគួរតែត្រូវបានដោះស្រាយឲ្យបានឆាប់រហ័សផងដែរ ។

 

គួរឲ្យដឹងថា ទីផ្សារអចលនទ្រព្យវៀតណាម បានធ្លាក់ចុះដុនដាបជាខ្លាំង ចាប់តាំងពីចុងឆ្នាំ ២០២២ មក​ ដែលនាំឲ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើន ត្រូវខាតបង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ​បំផុត ៕​