Alynana Media Cambodia
Icon Collap
clinic narit

កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក

Media LNN | Aug 02, 2023
កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក
Clinic narith

កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោកហាមមិនឲ្យមានការនាំចេញអង្ករសធម្មតាដើម្បីរក្សាសន្តិស្បៀងក្នុងប្រទេសខ្លួន។6486802d37855-45នេះបើតាមការលើកឡើងរបស់លោក យ៉ង សាំងកុមា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០១ សីហានេះ។បើតាមរដ្ឋលេខាធិការក្រសួងកសិកម្ម ជាមធ្យមកសិករកម្ពុជាផលិតស្រូវបានសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលើពិភពលោក។

លើសពីនោះ កម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវនៅលើផ្ទៃដីដែលមានស្រាប់និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀត ជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម គោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារដើម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។10_story1

សូមជម្រាបផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបាន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានប្រមាណ ២២៩.២៣លានដុល្លារ។ ចំណែកការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង ចំនួន ២ ២២៤ ៩១៣ តោន គិតជាទឹកប្រាក់ប្រមាណ ៥៧៨.៦៧ លានដុល្លារ ដែលក្នុងនោះចំនួន ៥៥% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕