Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌូណេស៊ីគ្រោងទប់ស្កាត់ការលក់ទំនិញបរទេសតម្លៃក្រោម ១០០ដុល្លារតាមប្រព័ន្ធអ៊ីនធឺណិត

Media LNN | Aug 03, 2023
ឥណ្ឌូណេស៊ីគ្រោងទប់ស្កាត់ការលក់ទំនិញបរទេសតម្លៃក្រោម ១០០ដុល្លារតាមប្រព័ន្ធអ៊ីនធឺណិត
Clinic narith

(ហ្សាកាតា)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បានឱ្យដឹងនៅចុងសប្តាហ៍មុនថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងដាក់កម្រិតលើការលក់ទំនិញបរទេសដែលមានតម្លៃក្រោម ១០០ដុល្លារតាមអ៊ីនធឺណិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។71e40801946a758b5ec25903276459a3-112ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Zulkifli ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា វិធានការនេះនឹងអនុវត្តចំពោះការលក់ទំនិញទាំងនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច និងតាមបណ្តាញទំនាក់ទំនងសង្គម។

លោក Zulkifli បានបន្ថែមថា វិធានការនេះធ្វើងឡើងក្នុងគោលបំណងការពារសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។11-4.2e16d0ba.fill-960x540-51

រដ្ឋមន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលការរឹតបន្តឹងនេះនឹងត្រូវអនុវត្ត ឬថាតើវិធានការនេះនឹងអនុវត្តនៅទូទាំងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅឥណ្ឌូណេស៊ីឬយ៉ាងណានោះទេ។ វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់ឥណ្ឌូនេស៊ីមានតម្លៃរហូតដល់ ៥៩ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

លោកបានបន្តថា៖ «ប្រព័ន្ធឌីជីថល…ប្រសិនបើពួកគេនាំចូលទំនិញ ពួកគេគួរតែត្រូវបង់ពន្ធ»៕