Alynana Media Cambodia
Icon Collap
clinic narit

ធនាគារធំបំផុតនៅសិង្ហបុរីបានប្រកាស​ពីប្រាក់ចំណេញប្រចាំត្រីមាសទី២ របស់ពួកគេ ដែលមានច្រើនជាងការរំពឹងទុក រហូតដល់ ៤៨%

Media LNN | Aug 03, 2023
ធនាគារធំបំផុតនៅសិង្ហបុរីបានប្រកាស​ពីប្រាក់ចំណេញប្រចាំត្រីមាសទី២ របស់ពួកគេ ដែលមានច្រើនជាងការរំពឹងទុក រហូតដល់ ៤៨%
Clinic narith

នាថ្ងៃព្រហស្បតិ៍ទី ០៣ ខែសីហានេះ ធនាគារធំបំផុតរបស់សិង្ហបុរីគឺ DBS Group បានប្រកាស​ពីប្រាក់ចំណេញប្រចាំត្រីមាសទី២ របស់ពួកគេ ដែលមានច្រើនជាងការរំពឹងទុក រហូតដល់ ៤៨%។71e40801946a758b5ec25903276459a3-116

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ប្រាកចំណេញ​ចន្លោះពីខែមេសា ដល់ខែមិថុនារបស់ធនាគារខ្នាតយក្សនៅអាស៊ាន មានការកើនឡើងខ្ពស់​បំផុត​ដល់ ២,៦៩ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅក្នុងរយៈពេលដូចគ្នា មានត្រឹម ១,៨២ពាន់លានដុល្លារ​ប៉ុណ្ណោះ។

ប្រាក់ចំណេញ​កប់ក្ដោង​របស់​ DBS ក៏មាន​ច្រើនជាងការរំពឹងទុក ពីអ្នកវិភាគ ៤រូបមកពីស្ថាប័ន Rfinitiv ដែលព្យាករណ៍ថា ធនាគារមួយនេះអាចទទួលបានប្រាក់ចំណេញ ២,៤១ពាន់លានដុល្លារ សម្រាប់ត្រីមាសទី ២។

សូមជម្រាបបន្ថែមថា DBS គឺជាធនាគារផ្ដល់ប្រាក់កម្ចីធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជា​ធនាគារធំបំផុតប្រចាំប្រទេសសិង្ហបុរីផងដែរ៕image-1113-8