កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Misubishi UFJ Financial Group ហៅកាត់ MUFG បានប្រកាសថា នឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ៩៣៦លានដុល្លារ ជាមួយធនាគារអាមេរិក U.S. Bancorp។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា ផលប្រយោជន៍បានពី ការចាក់លុយច្រើនជាង ៩០០លានដុល្លារ គឺភាគហ៊ុនរបស់ធនាគារធំបំផុតទី ៥ នៅអាមេរិក ដែល MUFG មាន បានកើនឡើងពី ២,៩% ទៅដល់ ៤,៤%។
គួររំលឹកដែរថា ក្រុមហ៊ុនទាំង ២ នេះធ្លាប់បានរកស៊ីជាមួយគ្នារួចម្ដងហើយ ពោលកាលពីឆ្នាំទៅ MUFG បានលក់បុត្រសម្ព័ន្ធ MUFG Union Bank ទៅឲ្យ U.S. Bancorp ក្នុងតម្លៃ ៨ពាន់លានដុល្លារ ដោយក្នុងកុងត្រានោះ ធនាគារអាមេរិកមួយនេះបានខ្ចីប្រាក់ ៣,៥ពាន់លានដុល្លារ ពី MUFG នឹងសន្យាសងបំណុលនេះក្នុងរយៈពេល ៥ឆ្នាំ៕