Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាមានរោងចក្រផលិតចំណីសត្វ ចូលរួមផ្តល់ប្រយោជន៍ដល់កសិករ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក

Media LNN | Aug 04, 2023
កម្ពុជាមានរោងចក្រផលិតចំណីសត្វ ចូលរួមផ្តល់ប្រយោជន៍ដល់កសិករ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក
Clinic narith

ទន្ទឹមនឹងប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកប្រឈមនឹងការខាតបង់ គេសង្កេតឃើញឧកញ៉ា ម៉ុង ឬទ្ធី បានបើកឱ្យដំណើរការសាកល្បងនៅរោងចក្រផលិតចំណីសត្វទី២ ដែលមានកម្លំាងផលិតប្រមាណ៣០តោន ក្នុង១ម៉ោង ហើយវត្តមានរោងចក្រទី២នេះ ថានឹងចូលរួមផ្តល់ប្រយោជន៍ដល់កសិករ និងអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកចាប់ពីឆ្នំា២០២៤តទៅ។11-4.2e16d0ba.fill-960x540-67នាយកចាត់ការទូទៅនៃក្រុមហ៊ន ម៉ុង ឬទ្ធី គ្រុប បានឱ្យដឹងថា រោងចក្រផលិតចំណីសត្វទី២ យើងបង្កើតឡើងដើម្បីចូលរួមចំណែកផ្គត់ផ្គង់តម្រូវការចំណីសត្វនៅក្នុងស្រុកដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅដើមឆ្នំាក្រោយនេះ។

លោក លី ឡាវិល មានប្រសាសន៍ថា «នៅពេលកម្ពុជាមានរោងចក្រផលិតចំណីសត្វមានកាន់តែច្រើន ខ្ញុំគិតថានឹងផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់។មានន័យថា នឹងមានតម្រូវការ និងការប្រកួតប្រជែងកើតឡើង ដូចនេះវានឹងផ្តល់ផលប្រយោជន៍ដល់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក មានជម្រើសរើសកាន់តែច្រើនក្នុងការជ្រើសរើសប្រភេទចំណីសត្វ»។

បើតាមលោក លីឡាវិល រោងចក្រផលិតចំណីសត្វទី២របស់លោកឧកញ៉ា ម៉ុង ឬទ្ធី គ្រោងផលិតចំណីសត្វរស់នៅលើគោក និងបក្សី (ជ្រូក មាន់ ទា)។

លោក លី ឡាវិល លើកឡើងថា ជាទូទៅការផលិតចំណីសត្វនៅក្នុងស្រុក ធៀបទៅនិងចំណីនាំចូលមិនប្រាកដថាចំណីក្នុងស្រុកមានតម្លៃថោកជាងគេទេ គ្រាន់តែថាការផលិតចំណីនៅក្នុងស្រុកវាមាននិរន្តរភាព និងសេវាកម្មបច្ចេកទេសផ្ទៃក្នុងមានភាពងាយស្រួល ដូចនេះហើយបានជាអ្នកប្រើប្រាស់ចូលចិត្តប្រើ បើទោះបីតម្លៃចំណីសត្វដែលផលិតនៅក្នុងស្រុកពេលខ្លះថ្លៃជាងចំណីនាំចូលតិចតួចក៏គេនៅតែប្រើដែរ។

ជាទូទៅនៅពេលដែលមានរោងចក្រផលិតចំណីសត្វបង្កើតឡើងកាន់តែជ្រើន វាចូលរួមផ្តល់ប្រយោជន៍ធ្វើឱ្យការប្រើប្រាស់កសិផលនៅក្នុងស្រុកមានការកើនឡើង កសិករកាន់តែមានទីផ្សារល្អ ហើយប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វមានជម្រើសរើសកាន់តែច្រើន។620a68d2f1eea69a2fd80c0763787690-80

ពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ពិសេសការចិញ្ចឹមជ្រូក បើតាមលោក លី ឡាវិល ថានៅក្នុងរយៈពេល១ឆ្នំាចុងក្រោយនេះ ការចិញ្ចឹមជ្រូកវាខុសពីសម័យមុន។សម័យមុនចិញ្ចឹមជ្រូករស់ប្រកួតជាមួយសត្វរស់ដែលនាំចូលមកពីប្រទេសជិតខាង តែសម័យនេះចិញ្ចឹមសត្វរស់ប្រកួតជាមួយសាច់បង្កកនាំចូល ហើយទន្ទឹមនិងនេះ ចំណីសត្វបច្ចុប្បន្ននៅទូទំាងពិភពលោកឡើងថ្លៃ ធ្វើឱ្យថ្លៃដើមផលិតសត្វថ្លៃជាងមុនរហូតដល់៣០% បើប្រៀបធៀបទៅនិងមុនពេលមានវិបត្តិជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែសាច់លក់នៅទីផ្សារបានតម្លៃថោក។

លោកសង្កត់ធ្ងន់ថា «ទោះបីមានរោងចក្រផលិតចំណីសត្វនៅក្នុងស្រុក កសិករក៏មិនទាន់ងើបមកចិញ្ចឹមសត្វឡើងវិញដែរ បើមិនទាន់មានគោលនយោបាយច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យចិញ្ចឹមសត្វនៅកម្ពុជា ឱ្យមានគោលនយោបាយផ្គត់ផ្គង់ច្បាស់លាស់ថាតើសាច់បង្កកនេះត្រូវផ្គត់ផ្គង់ដោយរបៀបម៉េច ហើយសត្វរស់តើកសិករត្រូវផ្គត់ផ្គង់ដោយរបៀបណា?»៕