(ភ្នំពេញ)៖ ការប្រមូលពន្ធត្រូវបានធ្វើឡើងជាទៀតទាត់ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយបានបែងចែកទៅតាមប្រភេទពន្ធនីមួយៗដែលរួមមាន ពន្ធអាករ ពន្ធតម្លៃបន្ថែម ពន្ធកាត់ទុក ពន្ធដីធ្លី ពន្ធប្រាក់បៀវត្សជាដើម។
ជាក់ស្តែង យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែឧសភា កន្លងទៅបានឱ្យដឹងថា រយៈពេលរយៈពេល ៦ខែ ឆ្នាំ ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង់ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៨៣៩៣,១៧ ប៊ីលានរៀល (ប្រមាណជា ២០៧២,៣៩ លានដុល្លារ) ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។
ហើយតាមរយៈការប្រមូលពន្ធទាំងអស់នោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគម្រោងធំៗទាំង ៨ នេះ ដែលរួមមាន ៖
-យកទៅសាងសង់មន្ទីរពេទ្យ
-សាងសង់ថ្នល់
-ការពារព្រំដែន
-ចំណាយទូទៅ សង្គមកិច្ច សេដ្ឋកិច្ច និងអភិវឌ្ឍ
-សាងសង់សាលារៀន
-សាងសងស្ពាន
-បើកប្រាក់ខែជូនកងទ័ព និងកម្លាំងប្រដាប់អាវុធ
-បើកប្រាក់ខែជូនមន្ត្រីរាជការ ៕