Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានាំចេញអង្ករជាង៣៦ម៉ឺនតោន រកចំណូលបានជាង២៥០លានដុល្លារក្នុងរយៈពេល៧ខែ

Media LNN | Aug 07, 2023
កម្ពុជានាំចេញអង្ករជាង៣៦ម៉ឺនតោន រកចំណូលបានជាង២៥០លានដុល្លារក្នុងរយៈពេល៧ខែ
Clinic narith

(ភ្នំពេញ)៖ គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥២% នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួនជាង ៣៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនសរុបជាង ២៥៣លានដុល្លារសហរដ្ឋអាម៉េរិក។

របាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននាំចេញចំនួន ៥២ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៥២ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័ត​បានចំនួនជាង ១៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០លានដុល្លារ។
ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​រំពឹងថា នឹង​កើន​នៅ​ចុង​ឆ្នាំ | ភ្នំពេញ ប៉ុស្ដិ៍

ចំណែកការនាំចេញអង្ករទៅទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១០០​ លានដុល្លារ, ទៅកាន់ ៤ប្រទេសសមាជិអាស៊ាន ចំនួនជាង ៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២០លានដុល្លារ, ទៅកាន់ ២២ប្រទេសផ្សេងៗទៀត បានចំនួនជិត ៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩% អង្ករសចំនួន ១២.៦៣% អង្ករចំហ៊ុយ ៣.៣៦ % អង្ករសរីរាង្គចំនួន ១.៧១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។
កម្ពុជា​បង្កើន​កូតា​នាំ​ចេញ​អង្ករ​ទៅ​ចិន​២០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៧ — ខ្មែរ

ប្រភពដដែលនេះ ឲ្យដឹងទៀតថា កម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ២,៥លានតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៦៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕