Alynana Media Cambodia
Icon Collap
clinic narit

ប្រាក់ចំណូលវិស័យបច្ចេកវិទ្យាទូរគមនាគមន៍វៀតណាម ធ្លាក់ចុះជាង៧%

Media LNN | Aug 08, 2023
ប្រាក់ចំណូលវិស័យបច្ចេកវិទ្យាទូរគមនាគមន៍វៀតណាម ធ្លាក់ចុះជាង៧%
Clinic narith

អាជ្ញាធរវៀតណាមបានអះអាងថា ចំណូលដែលខ្លួនបានទទួលពីវិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងធ្លាក់ចុះរហូតដល់ទៅ ជាង ៧ ភាគរយ ។ សារព័ត៌មានវៀតណាមញូវបានរាយការណ៍ថា រហូតដល់ចុងខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅ វៀតណាមប្រមូលចំណូលពីវិស័យនេះបាន ប្រមាណជា ជិត ៧៣ ពាន់លានដុល្លារអាមេរិក ។

ក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមបានប្រកាសថា សេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមនឹងការលំបាកដោយសារវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន ដែលមិនទាន់មានសញ្ញានៃការងើបឡើងវិញ ហើយបញ្ហានេះក៏ជះឥទ្ធិពលដល់វៀតណាម ដោយមកដល់ចុងខែកក្កដា កន្លងទៅ វិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់ ប្រទេសក៏មានបញ្ហាធ្លាក់ចុះដែរ ។
Vietnam's digitalization efforts fuel startup scene

ប្រភពដដែលបានបន្តថា វិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍វៀតណាម អាចរកចំណូលបានត្រឹមតែជិត ៧៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង ៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការធ្លាក់ចុះចំណូលនេះ គឺដោយសារតែការនាំចេញផលិតផលអេឡិចត្រូនិច និង hardwareធ្លាក់ចុះ ជាបន្តបន្ទាប់ ដោយនៅខែមីនា ធ្លាក់ចុះជិត ២៣ ភាគរយ ខែមេសាធ្លាក់ចុះ ជាង២២ ភាគរយ និងខែ ឧសភា ធ្លាក់ចុះជាង ១៦ភាគរយ ។

ការធ្លាក់ចុះការនាំចេញផលិតផលអេឡិចត្រូនិច និង hardware នេះ បានជះឥទ្ធិពលដោយផ្ទាល់ដល់ទីផ្សារនាំចេញទំនិញ និងសេវាកម្មរបស់វៀតណាម រួមទាំងផលិតផល និងសេវាកម្ម លើឧស្សាហកម្មនេះ ដែលនាំឱ្យមានការថយចុះនូវការបញ្ជាទិញនាំចេញរបស់ប្រទេស។

ស្ថិតិបានបង្ហាញថា ប្រាក់ចំណូលពីឧស្សាហកម្មផលិតផលអេឡិចត្រូនិច និងhardware នៅក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៣ គឺមានតម្លៃតែ ជិត៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៧ភាគរយ ខណៈដែល តម្លៃនៃការនាំចេញការនាំចេញផលិតផលអេឡិចត្រូនិច និង hardware មានតម្លៃត្រឹមជិត ៦១ពាន់លានដុល្លារ ធ្លាក់ចុះ ជិត ១១ភាគរយ ។
Vietnam's firms build national IT brand, boost outward investment

អគ្គនាយកដ្ឋានគយបាននិយាយថា តម្លៃនៃការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់ត្រូវបានប៉ាន់ប្រមាណថាមានជាង ៣០ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកក្កដា ធ្លាក់ចុះជិត ៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយតម្លៃនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់ត្រូវបានប៉ាន់ប្រមាណថាមានជិត ២៨ ពាន់លានដុល្លាធ្លាក់ចុះ ជិត ១៤ ភាគរយ៕