Alynana Media Cambodia
Icon Collap
clinic narit

ចិនរាយការណ៍ពីអ្នកស្លាប់ ៣៣នាក់ និងបាត់ខ្លួន ១៨នាក់ ក្នុងគ្រោះទឹកជំនន់នៅទីក្រុងប៉េកាំង

Media LNN | Aug 09, 2023
ចិនរាយការណ៍ពីអ្នកស្លាប់ ៣៣នាក់ និងបាត់ខ្លួន ១៨នាក់ ក្នុងគ្រោះទឹកជំនន់នៅទីក្រុងប៉េកាំង
Clinic narith

(ប៉េកាំង)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសចិនបានឱ្យដឹងនៅថ្ងៃពុធ ទី៩ ខែសីហានេះថាអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងទីក្រុងប៉េកាំងមានចំនួន ៣៣នាក់ និង១៨នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ គិតត្រឹមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។

បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ គ្រោះមហន្តរាយធម្មជាតិនេះបានបង្កផលប៉ះពាល់ដល់ប្រជាជនចិនជិត ១.២៩លាននាក់ ព្រមទាំងបង្កឱ្យផ្ទះ ៥៩,០០០ខ្នង ដួលរលំ និងជាង ១៤៧,០០០ខ្នងរងការខូចខាតធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់នៅក្នុងប្រទេសចិនបានកើតឡើងកាលពីចុងខែកក្កដាកន្លងទៅ ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Doksuri។ ព្យុះទីហ្វុងមួយនេះ បាននាំមកជាមួយនូវកម្រិតទឹកភ្លៀងដ៏ខ្ពស់មិនធ្លាប់មានពីមុនមកក្នុងទីក្រុងប៉េកាំង និងតំបន់ភាគខាងជើងប្រទេសចិន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ អាជ្ញាធរ ចិនក៏បានសន្យាដែរថានឹងបង្កើនល្បឿនសាងសង់ផ្ទះរបស់ប្រជាជនដែលរងការខូចខាត ឬត្រូវបានបំផ្លាញឡើងវិញ ជាមួយការធានាថាប្រជាជនដែលរងគ្រោះ អាចនឹងត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ នៅមុនរដូវរងាចូលមកដល់៕