Alynana Media Cambodia
Icon Collap
clinic narit

អគារ​​​ក្រសួង​ថ្មី​​ចំនួន ៥ ចាយថវិកា​សាងសង់អស់ច្រើនជាងគេ

Admin Alynana | Aug 19, 2023
អគារ​​​ក្រសួង​ថ្មី​​ចំនួន ៥ ចាយថវិកា​សាងសង់អស់ច្រើនជាងគេ
Clinic narith

អគាទីស្ដីការក្រសួងចំនួនប្រាំបានបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ ជាក់ស្ដែងទីស្ដីការក្រសួងមហាផ្ទៃទើបតែបញ្ចប់ការសាងសង់កាលពីពេលថ្មីៗនេះ។

១. អគារទីស្ដីការក្រសួងមហាផ្ទៃ
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីសាងសង់ឡើងនៅលើទីតាំងចាស់ ស្ថិតក្នុងបរិវេន្តក្រសួងមហាផ្ទៃតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ជាអគារដ្ឋបាលធំជាងគេនឹងចាយថវិការសាងសង់អស់ច្រើនជាងគេគឺជាង ៦០លានដុល្លារអាមេរិក។

367454355_600547778934625_1136569681225994151_n
អគារទីស្ដីការក្រសួងមហាផ្ទៃ

២. អគាររដ្ឋបាលក្រសួងការពារជាតិ
អគាររដ្ឋបាលក្រសួងការពារជាតិថ្មី បានបើកការរដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ អគារសាងសង់ឡើងក្រោមថវិការបរិភាគរបស់រដ្ឋាភិបាល និងការចូលរួមឧបត្ថមពីសប្បុជនអស់ប្រមាណជាង ៣០លានដុល្លារអាមេរិក។ អគាររដ្ឋបាលក្រសួងការពារជាតិបានធ្វើពិធីសម្ពោធដាក់ឲ្យប្រប្រាស់ក្រោមវត្តមានសម្ដេច ហ៊ុន សែន ស្របតាមការរៀបចំខួប២៣ ឆ្នាំនយោបាយឈ្នះៗនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពជា ២៩ ធ្នូ ១៩៩៨ ដល់ ២៩ ធ្នូ ២០២១។

defend_ministry
អគាររដ្ឋបាលក្រសួងការពារជាតិ

៣. អគារទីស្ដីការក្រសួងរៀបចំដែនដី និងនគរោបនីយកម្ម
អគារទីស្ដីការក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៨ ខែវិច្ឆការ ឆ្នាំ២០២១។ ដោយចំណាយថវិការសាងសង់អស់ប្រមាណ ២៨លានដុល្លាអាមេរិក ជាមួយការប្រើប្រាស់ការសាងសង់ជាងមួយឆ្នាំ អគារទីស្ដីការក្រសួងរៀបចំដែនដីថ្មី ទទួលបានការចាប់អារម្មណ៍ទៅលើការរចនាក្បូក្បាច់យ៉ាងត្រដែតត្រឌឹម ទាំងផ្នែកខាងក្រៅនិងខាងក្នុងអគារ។

255211893_426370208860783_5321725029626338925_n
អគារទីស្ដីការក្រសួងរៀបចំដែនដី និងនគរោបនីយកម្ម

៤. អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន
អគារមួយនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ដោយចំណាយថវិការជាង ២៦ លានដុល្លារអាមេរិក។ មានទីតាំងស្ថិតនៅផ្ទៃជិត ៤ហិតារ តាមបណ្ដោយវិថី ៥៩៨ ឬ វិថី ជា សុផារ៉ា ក្នុងសង្កាត់ច្រាំងចំរះពីរ ខណ្ឌឬក្សីកែវ។

3437
អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន

៥. អគារទីស្ដីការក្រសួងឧស្សាហកម្ម វីទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍
អគារនេះ បានបើការរដ្ឋានសាងសង់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ។ អគារថ្មីនេះ មានកម្ពស់១៨ជាន់ ជាសំណង់អគារខ្ពស់ជាងគេមួយបើប្រៀបធៀបជាមួយនឹងអគារក្រសួងផ្សេងទៀត ហើស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង។ 

fn-2021-03-04-12-41-20-8
អគារទីស្ដីការក្រសួងឧស្សាហកម្ម វីទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

យ៉ាងណាក៏មិនមានពីការបញ្ជាក់ពីតម្លៃសាងសង់លើអគារមួយនេះនោះទេ។ ក្រៅពីអគារក្រសួងទាំងប្រាំ មានអគារក្រសួងចំនួន២ទៀត ដែលបានបញ្ចប់ការសាងសង់នឹងការឲ្យប្រើប្រាស់កន្លងទៅ។ អគារទីស្ដីការក្រសួងបរិស្ថាន ដែលមានទីតាំងតាមបណ្ដោយផ្លូវ ទន្លេបាសាក់ ខាងកើតក្រសួងការបរទេស បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៦ ដែលចំណាយថវិការសាងសង់អស់ប្រមាណ ៨ លាន ដុល្លារអាមេរិក និងអគារទីស្ដីការក្រសួងប្រៃសណិយ៍ និងទូរគមនាគមន៍ថ្មី ដែលនៅជាប់សាលារាជធានីភ្នំពេញបើកសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលចំណាយថវិការសាងស់អស់ជាង ​៧ លានសុល្លារអាមេរិក៕

df2b9745-febb-4c2d-8792-f83d1ea3a4d5
អគារទីស្ដីការក្រសួងបរិស្ថាន



200419na2a
អគារទីស្ដីការក្រសួងប្រៃសណិយ៍ និងទូរគមនាគមន៍