ឥណ្ឌា សម្រេចបើកផ្លូវដល់ការនាំចេញអង្ករទៅសិង្ហបុរី។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រកាសថា បទបញ្ញត្តិជាផ្លូវការស្តីពីការសម្រេចអនុញ្ញាតឱ្យនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរីនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។
យោងតាមសារព័ត៌មាន Reuters ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃទី ២៩ ខែសីហាថា ប្រទេសនេះបានសម្រេចចិត្តអនុញ្ញាតឱ្យមានការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រកាសថា បទបញ្ញត្តិជាផ្លូវការលើបញ្ហានេះនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។
កាលពីខែមុន ឥណ្ឌាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលដោយការដាក់បម្រាមលើការនាំចេញអង្ករ បន្ទាប់ពីខ្លួនបានហាមប្រាមកាលពីឆ្នាំមុនលើការនាំចេញអង្ករបាក់ដែលមិនមែនប្រភេទបាម៉ាទី គឺជាអង្ករគ្រាប់វែងនិយមដាំដុះភាគច្រើននៅឥណ្ឌា និងប៉ាគីស្ថាន។
ឥណ្ឌាដែលកំពុងព្យាយាមទប់ស្កាត់អតិផរណានៅមុនការបោះឆ្នោតរដ្ឋនៅចុងឆ្នាំនេះក៏បានបន្តការរឹតបន្តឹងការនាំចេញអង្ករនៅថ្ងៃទី ២៥ខែសីហាជាមួយនឹងពន្ធ ២០ភាគរយលើអង្ករសំរូបដែលចូលជាធរមានរហូតដល់ថ្ងៃទី ១៥ ខែតុលា។
ឥណ្ឌាមានចំណែកច្រើនជាង ៤០ភាគរយនៃការនាំចេញអង្កររបស់ពិភពលោក មានន័យថាការកាត់បន្ថយការនាំចេញអាចបន្ថែមតម្លៃអាហារខ្ពស់រួចទៅហើយ ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ៕