(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ បន្ទាប់ពីអញ្ជើញដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីភ្លាម នៅរសៀលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា លោក កៅ គឹមហួន គឺជាឥស្សរជនខ្មែរដំបូងគេ ដែលបានកាន់តួនាទីជាអគ្គលេខាធិការអាស៊ាន។ លោកបានចូលបំពេញការងារកាលពីដើមឆ្នាំ២០២៣នេះ៕