Alynana Media Cambodia
Icon Collap
clinic narit

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីប្រកាសបញ្ជាក់ជាថ្មី លើប្រភេទដីធ្លីអត់ទាន់ប្រើប្រាស់ ដែលត្រូវបង់ពន្ធ

Media LNN | Sep 08, 2023
អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីប្រកាសបញ្ជាក់ជាថ្មី លើប្រភេទដីធ្លីអត់ទាន់ប្រើប្រាស់ ដែលត្រូវបង់ពន្ធ
Clinic narith

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោល ស្ថិតក្នុងរាជធានីភ្នំពេញ ទីក្រុងនានា និងតំបន់ទាំងឡាយណាដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។  

យ៉ាងណាមិញចំពោះដីធ្លីជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់គឺជា ដីធ្លីទាំងឡាយណាដែលគ្មានមានលក្ខណៈណាមួយ នៃលក្ខណៈទាំង ៥ ដូចខាងក្រោម ៖

- ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ជាកន្លែងស្នាក់នៅជាសំខាន់របស់ខ្លួន និងបានស្នាក់នៅកន្លែងនោះ ចំនួន ១៨៣ថ្ងៃ ឬច្រើនជាងចាប់ពីថ្ងៃទី១ ខែតុលា នៃឆ្នាំជាប់ពន្ធកន្លងទៅ រហូតដល់

- ដីជួលដែលមានសំណង់មានការកាន់កាប់ ដែលផ្តល់លាភការប្រចាំខែលើសពី ៨០% នៃ១ភាគ១២ នៃតម្លៃដីក្នុងឆ្នាំប្រមូលពន្ធ គុណនឹង មេគុណកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- ដីដែលមានសកម្មភាពសេដ្ឋកិច្ចស្របតាមការកំណត់តំបន់របស់រដ្ឋ ដែលមានប្រាក់ចំណូលប្រចាំខែអំពីសកម្មភាពនោះ បានលើសពី ចំនួន៨០% នៃចំនួន ១ ភាគ ១២ នៃតម្លៃដីក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គល ហើយដីនោះមានលក្ខណៈណាមួយនៃចំណុចទាំង៣ ខាងលើ - ដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ។

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាពន្ធប្រចាំឆ្នាំ ត្រូវកំណត់តាមអត្រា ២% នៃតម្លៃដីគិតតាមតម្លៃទីផ្សារដែលកំណត់ដោយគណៈកម្មការវាយតម្ល ដីធ្លីមិនបានប្រើប្រាស់៕

រូបមន្ដគិតពន្ធ ៖

  • ប្រាក់ពន្ធត្រូវបង់ = តម្លៃដីសរុប x អត្រាពន្ធ (២%)
  • តម្លៃដីសរុប = ផ្ទៃដីសរុប (គិតជាម៉ែត្រក្រឡា)× តម្លៃដី(ក្នុងមួយម៉ែត្រក្រឡា)

373836972 616928030604612 3084135133174268976 N (1)

375675162 616928153937933 7202787077733464884 N