Alynana Media Cambodia
Icon Collap
clinic narit

ភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យលំដាប់នៅចិន ធ្លាក់ចុះ ២៥ ភាគរយ បន្ទាប់ពីចាប់ខ្លួនបុគ្គលិកគ្រប់គ្រងទ្រព្យសម្បត្តិ

Admin Alynana | Sep 18, 2023
ភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យលំដាប់នៅចិន ធ្លាក់ចុះ ២៥ ភាគរយ បន្ទាប់ពីចាប់ខ្លួនបុគ្គលិកគ្រប់គ្រងទ្រព្យសម្បត្តិ
Clinic narith

ភាគហ៊ុនក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​ចិន Evergrande នៅថ្ងៃចន្ទនេះបានធ្លាក់ចុះ ២៥ ភាគរយ ខណៈដែលទីផ្សារបានបើកនៅក្នុងទីក្រុងហុងកុង ដោយសារតែការចាប់ខ្លួនបុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុនដែលជំពាក់បំណុលគេនៅក្នុងប្រទេសចិន។

តម្លៃភាគហ៊ុន Evergrande បានធ្លាក់ចុះដល់ ០.៤៧ ដុល្លារហុងកុងក្នុងមួយហ៊ុន ក្នុងការជួញដូរពេលព្រឹក ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ២ សប្តាហ៍ ។

ទន្ទឹមនោះ កត្តាដែល​ធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ គឺបណ្តាលមកពីបុគ្គលិកជាច្រើននាក់នៃក្រុមហ៊ុន​បុត្រសម្ព័ន្ធហិរញ្ញវត្ថុ Evergrande គឺក្រុមហ៊ុន Evergrande Wealth Management ត្រូវបានចាប់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន និយតករហិរញ្ញវត្ថុជាតិរបស់ប្រទេសចិន បានបើកភ្លើងខៀវលើការកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធធានារ៉ាប់រងដែលក្ស័យធនរបស់ Evergrande គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Evergrande Wealth Management ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Haigang ដែលជារបស់រដ្ឋគ្រប់គ្រងជំនួសវិញ ។

គួរបញ្ជាក់ថា Evergrande ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតលើពិភពលោក ដែលមានបំណុលប្រមាណ ៣២៨ ពាន់លានដុល្លារអាមេរិកនៅចុងខែមិថុនា ៕