នៅខែសីហាការលក់ផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃឆ្នាំនេះដោយសារតែតម្រូវការបានថមថយ និងកង្វះខាតនៃការបើកដំណើរការគម្រោងធំៗ។
ទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរីបានបង្ហាញថា ប្រទេសនេះបានលក់អាផាតមិនថ្មីត្រឹមតែ៣៩៤យូនីតប៉ុណ្ណោះនៅខែសីហា។ ចំនួននេះថយចុះ ៧២ភាគរយបើធៀបនឹងខែមុននៅពេលអាដែលផាតមិនលក់បានច្រើនបំផុតប្រចាំឆ្នាំមាន ១៤១២យូនីត។
ការធ្លាក់ចុះនៃការលក់នេះបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់សិង្ហបុរីអាចនឹងចាប់ផ្តើមថមថយវិញ បន្ទាប់ពីប្រទេសនេះបានទប់ទល់នឹងការធ្លាក់ចុះជាសកលពីទីផ្សារអង់គ្លេស និងចិន។ ទីផ្សារបានបង្ហាញសញ្ញានៃការថមថយចាប់តាំងពីអាជ្ញាធរបានដំឡើងពន្ធសម្រាប់អ្នកទិញមួយចំនួនក្នុងខែមេសា ដោយតម្លៃផ្ទះឯកជនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលបីឆ្នាំក្នុងត្រីមាសទីពីរ។
លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវនៅវេទិកាអចលនទ្រព្យ Mogul.sg បាននិយាយថា ៖ «ទីផ្សារអចលនទ្រព្យអាចនឹងបង្ហាញសញ្ញានៃការធ្លាក់ចុះ ដោយសារតែកំណើនសេដ្ឋកិច្ចយឺត អត្រាការប្រាក់ខ្ពស់ ផលប៉ះពាល់នៃការទប់ស្កាត់គោលនយោបាយ និងអ្នកវិនិយោគដែលភ័យខ្លាចថារដ្ឋាភិបាលនឹងរឹតបន្តឹងការគ្រប់គ្រងបន្ថែមទៀត»។
អ្នកអភិវឌ្ឍន៍កំពុងផ្តោតលើការជំរុញការលក់នៅក្នុងគម្រោងដែលបានបើកដំណើរការរួចហើយ ដែលភាគច្រើននៅតែមានយូនីតមិនទាន់លក់។ លោក Nicholas Mak អះអាងបែបនេះ ។
នៅក្នុងគម្រោងថ្មីដែលដាក់លក់កាលពីខែមុនក្រុមហ៊ុន TMW Maxwell លក់បានតែ ៦គម្រោងប៉ុណ្ណោះក្នុងចំណោម ៣២៤យូនីត។ នេះគឺជាចំនួនទាបបំផុតក្នុងចំណោមក្រុមដែលមានគម្រោងធំៗនៅឆ្នាំនេះ។
អ្នកទិញអាចជ្រើសរើសបានកាន់តែច្រើន ដោយសារភាពមិនប្រាកដប្រជាសេដ្ឋកិច្ច និងជម្រើសកើនឡើងដែលនាំឱ្យមានការពិបាកទទួលយកនៅពេលចាប់ផ្តើមដំណើរការ ហើយអ្នកអភិវឌ្ឍន៍កំពុងចំណាយពេលយូរដើម្បីលក់គម្រោងរបស់ពួកគេ។ នេះបើតាមលោក Ken Foong អ្នកវិភាគ Bloomberg Intelligence ។
ចំពោះការដេញថ្លៃដើម្បីរក្សាលទ្ធភាពទិញផ្ទះបានសម្រាប់ប្រជាជនខ្លួនដែលខ្វះខាត អាជ្ញាធរសិង្ហបុរីបានដំឡើងពន្ធទ្វេដងសម្រាប់អ្នកទិញបរទេសដល់ ៦០ភាគរយដែលជាតម្លៃខ្ពស់បំផុតក្នុងចំណោមទីផ្សារធំៗ ហើយបានដំឡើងសម្រាប់អ្នកទិញផ្ទះទីពីរចាប់ចុងខែមេសា៕