ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍នាថ្ងៃទី១៨ ខែកញ្ញាថា អាម៉េរិកបាននាំចូលជីរុស្សីក្នុងបរិមាណដ៏ច្រើនដែលមានតម្លៃ៩៤៤លានដុល្លារពីខែមករាដល់ខែកក្កដា ដែលជាតួលេខដ៏ច្រើនមួយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ី ការនាំចេញជីរុស្ស៊ីទៅកាន់អាម៉េរិកបានកើនឡើង៥ភាគរយក្នុងរយៈពេល៧ខែដំបូងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនមានដែលមាន៩០០។ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ អាម៉េរិកបាននាំចូលជីពីរុស្ស៊ីក្នុងតម្លៃ៩៤៤ដុល្លារឯណោះ។ យ៉ាងណាមិញ ក្នុងខែកក្កដា ការទិញរបស់អាម៉េរិកបានធ្លាក់ចុះបីដងធៀបនឹងខែមិថុនាដែលជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២១។
រុស្សីដែលជាប្រទេសផលិតជីដ៏ធំ ជាអ្នកផ្គត់ផ្គង់ធំជាងគេទីពីរដល់អាម៉េរិកក្នុងរយៈពេល៧ ខែឆ្នាំ២០២៣ បន្ទាប់ពីកាណាដា។
ក្រោយការឈ្លានពានអ៊ុយក្រែន អាម៉េរិក និងប្រទេសលោកខាងលិចមួយចំនួនទៀតដាក់ទណ្ឌកម្មសន្ធឹកសន្ធាប់លើរុស្ស៊ី។ ប៉ុន្តែការនាំចេញជីរបស់រុស្ស៊ីដែលមានចំណែក១៤ភាគរយនៃពាណិជ្ជកម្មពិភពលោក មិនត្រូវបានហាមឃាត់ដោយប្រទេសលោកខាងលិចណាមួយឡើយ។ អាម៉េរិកក៏ធ្លាប់បញ្ជាក់ថា ខ្លួនមិនមានចំណាប់អារម្មណ៍ក្នុងការទាញស្បៀងអាហារក្នុងជម្លោះនោះឡើយព្រោះអាចបង្កើតវិបត្តិមនុស្សធម៌ និងប៉ះពាល់ដល់ប្រជាជនងាយរងគ្រោះ។
កន្លងមក ការដាក់ទណ្ឌកម្មរបស់លោកខាងលិចផ្តោតលើផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ីដែលវាបានរារាំងការនាំចេញរបស់រុស្ស៊ីព្រោះក្រុមហ៊ុននានាពិបាកដំណើរការការទូទាត់៕